សិល្បៈ​ជាតិ​៖ បច្ចុប្បន្ន​នេះ​ប្រហែលជា​គ្មាន​អ្នកណា​ថា​ មិន​ស្គាល់​កញ្ញា​ មាលា តារា​សម្ដែង​ស្រីកូន​ខ្មែរ​កាត់​បារាំង​នោះ​ឡើយ ព្រោះ​កាល​ពី​អំឡុង​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ខ្មែរ​ មហាសង្ក្រាន្តឆ្នាំ​រោង​ ២០២៤ នាពេល​កន្លងមក មាលា ក្ដោបបាន​តំណែងជា​តួឯកស្រី របស់​កំពូល​តារាចម្រៀង​វ័យក្មេង​ ២រូប គឺវណ្ណដា និងថេណា។ ជាមួយ​នឹង​សមត្ថភាព​សម្ដែង រូបសម្រស់​ស្អាតបែបនារី​ កូ​នកាត់ ធ្វើឱ្យ​ មាលា ទាក់​ចិត្ត​ផលិតករ អ្នក​ដឹកនាំ ឱ្យ​ចង់បាន​កញ្ញា​ទៅ​សម្ដែង​នៅ​ក្នុង​ស្នាដៃ​ផលិត​របស់​ខ្លួន រហូត​ធ្វើ​ឱ្យ​ស្រីស្រស់រូប​នេះ ចេញ​មក​ត្អូញត្អែរ និង​សុំ​ទោស មិត្តភក្ដិ អ្នក​គាំទ្រ ក៏ដូច​ជា​បណ្ដា​ក្រុមហ៊ុន​ផ្សេងៗ​ ដែល​ចង់​បាន​កញ្ញា​ទៅ​រួម​ការងារ ដោយសារ​កញ្ញា​មិន​អាច​ឆ្លើយតបសារ​បាន​។

Share.