បាត់ដំបង៖ តាមការបញ្ជាក់ក្រុមការងារគ្រប់គ្រងគ្រោះហមហន្តរាយកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបានឲ្យដឹងថា គ្រោះធម្មជាតិបង្កឡើងដោយខ្យល់កន្ត្រាក់បានកើតឡើងនៅពេលរសៀល និងល្ងាចថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៤ ក្នុងនោះបានប៉ះពាល់ខូចខាតប៉ើងដំបូលផ្សារ សាលារៀន សត្វពាហន: និងលំនៅឋានរបស់ប្រជាពលរដ្ឋធ្ងន់ និងស្រាលសរុបចំនួន ៤២ខ្នង ក្នុងស្រុកចំនួន៤ របស់ខេត្តបាត់ដំបង។

ស្រុកដែលប៉ះពាល់ផ្ទះសំបែងធ្ងន់ធ្ងរមានស្រុកបវេលខូចខាតខ្នងផ្ទះចំនួន ៣៤ខ្នង, ស្រុកសង្កែ ប៉ះពាល់ចំនួន ៦ខ្នង, ស្រុកឯកភ្នំនិងស្រុកភ្នំព្រឹកប៉ះពាល់ចំនួន ៤ខ្នងផ្ទះ ក្នុងនោះខ្នងផ្ទះដែលដួលរលំរាបដល់ដីចំនួន ១២ខ្នង និងប៉ើងដំបូលធ្ងន់ធ្ងរចំនួន ១៦ខ្នង រន្ទះបាញ់សត្វគោងាប់ចំនួន ២ក្បាលផងដែរ។

ចំពោះមុខនេះសាខាកាកបាទក្រហមកម្ពុជាខេត្តលកំពុងប្រមូលទូរលេខប៉ះពាល់ជាក់លាក់ និងត្រៀមរៀបចំជំនួយឧបត្តម្ភដើម្បីសង្គ្រោះបឋមដល់គ្រួសាររងគ្រោះ៕

អត្ថបទ៖ ដំបងក្រញូង

Share.