ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែឧសភាឆ្នាំ២០២៤ បានចេញដីកាឃុំខ្លួនស្ត្រីដែលក្លែងបន្លំជានគរបាល ដាក់ពន្ធនាគារព្រៃសម២ ជាបណ្ដោះអាសន្ន ពីបទ ឆបោក បទបន្លំ រំលោភលើទំនុកចិត្ត និងប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍។

ដោយទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ កម្លាំងការិយាល័យបានបានទទួលជនសង្ស័យចំនួន ០១ នាក់ ពីប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប៉ាក ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណី៖
១.ប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគរបាលឬយោធា(ថតរូបពាក់ឯកសណ្ឋាននគរបាលជាតិថ្នាក់វរសេនីយ៍ទោក្លែងក្លាយ) កាលពីឆ្នាំ២០១៩ ។
២.ឆបោក ប្រាក់ចំនួន២១,២០០ដុល្លារអាមេរិក កាលពីអំឡុងខែឧសភា ឆ្នាំ២០២៣ យករូបថតឯកឧត្តមស្នងការ(ឯកឧត្តម ជួន ណារិន្ទ) ទៅបង្កើតតេឡេក្រាមក្លែងក្លាយ ដើម្បីខ្ចីប្រាក់ពីដើមបណ្តឹង ។
៣.រំលោភលើទំនុកចិត្ត យកប្រាក់ចំនួន ៤,៣៥០ដុល្លារអាមេរិក កាលពីឆ្នាំ២០២២។
៤.បន្លំ (ទិញទុរេនមិនឲ្យប្រាក់ចំនួន២៣១,២០០រៀល) កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤។

ជនសង្ស័យមានឈ្មោះ ឃុត ដាវី  ភេទ ស្រី អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបុរី កាដាវីនថោន ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.