សិល្បៈជាតិ​៖ តារា​២ដួង គឺ​កញ្ញា ស៊ីន យូប៊ីន និង​កញ្ញា ស៊ីន ជេននី កំពុង​តែ​ដើរបង្អួត​រាង​យ៉ាងស្អាត​នៅក្នុង​កម្មវិធី​មហោស្រព​ភាពយន្ត​ក្រុង​កាន​ នា​ប្រទេស​បារាំង​ យ៉ាង​ណា​មិញ​ឱកាស​មាស​លើក​នេះ​ ត្រូវ​បាន​ស្រីស្អាត​ប្រកាស​ថា​គឺបងស្រីជា​អ្នក​ផ្ដល់​ឱ្យ​។

កម្មវិធី​មហោស្រព​ភាពយន្ត​លើក​ទី​៧៧ នា​ទីក្រុង​កាន ប្រទេស​បារាំង​កំពុង​តែ​ប្រព្រឹត្តិ​ទៅ​យ៉ាង​រលូន​ និង​អធិកអធម ដោយ​មាន​ការ​ចូលរួម​ពី​កំពូល​តារា​ភាពយន្ត​ ផលិតករ​ ល្បីៗ និង​ផលិតករ​វ័យ​ក្មេងមក​ពី​បណ្ដាប្រទេស​ផ្សេងៗ​​ជា​ច្រើន មក​​ជួបជុំ​គ្នា​ដើម្បី​ផ្លាស់ប្ដូរ​បទ​ពិសោធ​។ ក្នុង​ចំណោម​តារា​ដ៏​ច្រើន​កកកុះ​នោះ​ ក៏​មា​នកូន​ខ្មែរ​ ដែល​ជា​តារា​សម្ដែង​២ដួងកំពុង​ឆក់​បាន​ចំណាប់​អារម្មណ៍​ពី​ខ្សែ​ភ្នែក​អន្តរជាតិ​នោះ​គឺ​ កញ្ញា ស៊ីន យូប៊ីន ដែល​ជាបងស្រីច្បង និង​កញ្ញា ស៊ីន​ យូប៊ីន ដែលជា​ប្អូន​ស្រី​។ ខណៈ​ដែល​បងប្អូន​ស្រី​ ត្រកូល ស៊ីន មួយ​គូ​នេះ​ ក្នុង​ឋានៈជាតារា​តំណាង​ប្រទេស​កម្ពុជា​ ដើរ​លើ​កម្រាល​ព្រំក្រហម​នៃ​មហោស្រព​ដ៏ធំ​នេះ​ ងាកមក​ដឹង​ពី​ចំណាប់​អារម្មណ៍​ផ្ទាល់​ខ្លួន​ ក្នុង​ឋានៈជា​ដួង​តារា​ទើប​នឹង​រះ​ថ្មី​ ប៉ុន្តែ​បែរជា​ទទួល​បានឱកាស​ដ៏វិសេសវិសាល​នេះ​ ត្រូវ​បាន​កញ្ញា ជេននី ទម្លាយ​មក​ក្រៅ​ដោយ​មិន​លាក់លៀម​ថា​ បើសិន​ត្រឹម​តែ​កេរ្តិ៍ឈ្មោះ​បទ​ពិសោធ ខ្លួន  ម្ល៉េះសម មិន​ទាន់​អាចឈាន​ដល់​ចំណូល​កំពូល​នេះ​ នៅឡើយ ប៉ុន្តែ​អាស្រ័យ​ដោយមាន​ការ​ជ្រោមជ្រែង និង​ផ្ចុងផ្ដើម​ពីបងស្រី​ទើប​ខ្លួន​ទទួល​បាន​ឱកាស​នេះ​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​កញ្ញា ជេននី នៅ​លើ​បណ្ដាញសង្គម​កាល​ពី​រាត្រី​ថ្ងៃ​អាទិត្យ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០២៤ ម្សិលមិញនេះ​៖

«កម្រាលព្រំដែលស្ថិតក្នុងក្តីស្រមៃមនុស្សជាច្រើនរួមទាំងខ្ញុំដែរ វាដូចជាក្តីស្រមៃតែវាជាកាពិតដែលពេលនេះជើងខ្ញុំជាន់លើកម្រាលព្រំមួយនេះហើយ។ ខ្ញុំទទួលស្គាល់ថានាងខ្ញុំជារលកក្រោយបើតាម credit គឺនៅមិនទាន់គ្រប់គ្រាន់អាចបំពេញក្តីស្រមៃឈរនៅទីនេះដោយខ្លួនឯងបានទេដោយសារឥទ្ធិពលរបស់មនុស្សស្រីដ៏ពូកែម្នាក់នេះទើបខ្ញុំទទួលបាននៅសំណាងមួយនេះ▪︎▪︎▪︎▪︎ទាំងអស់គ្នាអាចនិងវាយតម្លៃមនុស្សស្រីម្នាក់នេះបែបណាក៏បានព្រោះអ្នកទាំងអស់គ្នាមិនបាននៅក្បែរនាងនិងមិនបានស្គាល់ពីបេះដូងដ៏ធំរបស់នាងចំពោះប្រទេសរបស់នាងទេហើយឥទ្ធិពលខ្មែរនៅលើឆាកអន្តរជាតិមិនបាននៅក្រោមប្រទេសណាមួយណាឡើយព្រោះនាងមិនព្រមជាដាច់​ខាត​។​ទទួល​បាន​សំណាង​នៅ​លើក​នេះ ​ខ្ញុំ​និង​ប្រើ​សំណាង​នេះ ​បង្កើត​ទៅជាឱកាស​អោយ​ខ្លួន​ ​ហើយ​សន្យា​និង​ត្រឡប់​មក​ឈរ​នៅ​ទីនេះ​ម្តង​ទៀត​នៅ​ឆ្នាំ​ណា​មួយ​ដោយ​ខ្លួន​ឯង​។​​ ​អរគុណ​កម្លាំង​នៃ​ការ​គាំទ្រ​​របស់​បងប្អូន​ទាំងអស់​គ្នា​​។ ​77th​ annual​ ​Cannes​ ​film​ ​festival​»

គួរ​ដឹង​ថា កញ្ញា ស៊ីន យូប៊ីន និង​កញ្ញា ស៊ីន ជេននី​ កំពុង​តែ​ត្រៀម​ស្នាដៃ​ដ៏​ល្អឯក​ថ្មី​មួយ​ទៀត​ដែល​ស្នាដៃ​រឿង​ភាគ​ថ្មី​នោះ​ កញ្ញា យូប៊ីន បាន​បញ្ចេញថ្វីដៃក្នុង​នាម​​ជា​អ្នក​ដឹកនាំ​ដំបូង ដោយ​មាន​ប្អូន​ស្រី​ ស៊ីន​ ជេននី ជា​តួស្រី នៅ​ក្នុង​ភាពយន្ត​ភាគ​ប្រចាំ​ស្ថានីយទូរទស្សន៍ ភីអិនអិន រឿង «លួចស្នេហ៍គូដណ្ដឹង២»៕

Share.