ថ្មីៗ​នេះ​ពោល​គឺ​នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា កញ្ញា ប៉ុន សុរ៉ាវត្តី ឬ​នាង​ប្រហុក ពីភាពយន្ត​ភាគ​ប្រហុកស្រែស្នេហ៍​ខ្ញុំ​ បាន​ចែក​រំលែក​ដំណឹង​ដ៏រីករាយ ព្រោះ​តួឯក​ស្រីទាំង​ក្នុង​ភាពយន្ត​ និង​ក្នុង​ជីវិតពិត​រូប​នេះ ទើប​តែ​ត្រូវ​បាន​បុរស​សង្ហា​ជា​គូស្នេហ៍​លុត​ជង្គង់សុំ​រៀបការ​កណ្ដាល​ចំណោម​មនុស្ស​នាប្រទេស​កូរ៉េ​ខាងត្បូង​។

តារា​ស្រី​ដែល​កំពុង​ត្រៀម​ខ្លួន​កាត់​​សំលៀកបំពាក់​កូន​ក្រមុំ បាន​ថ្លែង​ពី​ក្ដី​រំភើប​របស់​ខ្លួន​ប្រាប់​អ្នក​គាំទ្រ​តាម​រយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​ថា​ ដំបូង​ឡើយ​កញ្ញា មិន​បាន​ដឹង​ទេ​ថា​នឹង​ត្រវ​គូស្នេហ៍​សុំ​រៀបការ​ ថែម​ទាំង​លើក​ឡើង​ទៀត​ថា​ គូស្នេហ៍កញ្ញា ធ្វើ​ឱ្យ​កញ្ញាយំ ប៉ុន្តែ​ជា​ទឹក​ភ្នែក​នៃ​​ក្ដី​រំភើប​ «អារម្មណ៍មួយដែលនឹកស្មានមិនដល់ទេ ថាគាត់បានសុំខ្ញុំរៀបការនៅទីនេះ។ គាត់បានធ្វើអោយខ្ញុំយំ យំព្រោះសេចក្ដីរំភើបដែល គាត់បានសម្រេចក្ដីស្រមៃមនុស្សស្រីម្នាក់នេះ ក៏ដូចជាគ្រប់គ្នាចង់បាន ចង់លឺ ពាក្យនេះ ពីមនុស្សដែលខ្លួនស្រលាញ់ អរគុណបង សម្រាប់ក្ដីស្រលាញ់រហូតមកដល់ពេលនេះ Love you babe» បន្ត​មក​ទៀត​កញ្ញា​ក៏​បាន​បន្ថែម​ផង​ដែរ​ថា​ កញ្ញា​រំភើប​ខ្លាំង​ រហូត​ដល់​យំ ព្រោះ​តែ​រក​ពាក្យ​អ្វី​នឹង​មកបរិយាយ​បាន​៖ «គ្មានពាក្យបរិយាយទេ ដឹងត្រឹមតែរំភើប អ្នកណាមិនយំបើលេង Surprised សុំរៀបការ នៅជុំវិញមនុស្សឡើងច្រើន»

គួរ​ដឹង​ថាតារា​សម្ដែង​វ័យក្មេង​រូប​ស្រស់​ប្រិមប្រិយរូប​នេះ កំពុង​តែ​ជិត​មាន​ចំណង​ដៃ​ថ្មី​សម្រាប់​អ្នក​គាំទ្រ​របស់​ខ្លួន​តាម​រយៈរឿង «ប្រហុកស្រែស្នេហ៍ខ្ញុំ វគ្គ២» ដោយ​រឿង​ភាគ​ថ្មី​នេះ​ នឹង​មាន​បញ្ចាំង​នៅ​លើ​កញ្ចក់ទូរទស្សន៍​ភីអិនអិន​។បើ​ងាក​មក​កាល​បរិច្ឆេទ​នៃអាពាហ៍ពិពាហ៍ខ្លួន នឹង​គូស្នេហ៍ ស្រីស្រស់​រូប​នេះ​នឹង​មិន​ទាន់​បាន​ទម្លាយ​ឱ្យ​អ្នក​តាម​ដាន​និង​គាំទ្រ​បាន​ដឹង​នោះ​ឡើយ​៕

Share.