សិល្បៈជាតិ៖ នៅពីក្រោយ​ជោគជ័យ​ដ៏​ត្រចះត្រចង់​ឈ្នះ​បាន​តំណែង​ម៉ូដែល​​ទាំង​​ការ​ប្រកួត​ផ្នែក​បុរសនិង​ផ្នែក​នារី​ ដោយ​ ធិ ធារ៉ា ឈ្នះ​បាន​តំណែងលំដាប់​រងទីមួយ Mr Classy International 2024​ និង ម៉ៅ នីង ឈ្នះ​បាន​តំណែង​លំដាប់​រងទីពីរ​ Miss Classy International 2024 មាន​រឿង​រ៉ាវ​ជា​ច្រើន​ដែល​ហ្វេន​ៗ​មិន​បាន​ដឹង។

ពេល​ត្រលប់​មក​ដល់​ទឹក​ដី​សុវណ្ណភូមិ​​ប្រកប​ដោយ​សុខ​សុវត្ថិភាព​ បន្ទាប់​ពីបាន​ចាកចេញ​ពី​ប្រទេស​កំណើត​ឆ្ពោះទៅ​កាន់​កោះ​បាលី​ទឹកដី ឥណ្ឌូណេស៊ី ដើម្បី​ប្រកួត​ប្រជែង​ក្នុង​កម្មវិធី​ប្រកួត​ម៉ូដែល​កម្រិត​អន្តរជាតិ​ Classy Model International កូន​ខ្មែរ​៣​រូប​មាន​ លោក យន់ វុទ្ធី ដែល​ជា​ National Director ឬ​អ្នក​គ្រប់​គ្រងថ្នាក់​ជាតិ​ លោក ធិ ធារ៉ា ម្ចាស់​តំណែង​ 1st Runner Up​ Mr. Classy International និង​កញ្ញា​ ម៉ៅ នីង ម្ចាស់​តំណែង​2nd Runner Up​ Miss Classy International បាន​​ប្រាប់​អ្នក​សារព័ត៌មាន​ជុំ​វិញ​ការ​ប្រកួត​និង​ការ​ខិតខំ​ប្រឹង​ប្រែង​ជា​ច្រើន​ទម្លាំង​អាច​ឈ្នះ​តំណែង​ជូន​ជាតិ​ ជាពិសេស​គឺការ​លំបាក​មួយ​ចំនួន​ ដោយ​មាន​ពេល​ខ្លះ​ដាច់ទាំង​បាយ​ក្រហាយទាំង​ទឹក​ផងដែរ។

សូម​ជម្រាបជូ​ន​ថា​កម្មវិធី Classy Model International 2024 ដែល​ប្រទេស​ឥណ្ឌូណេស៊ី ធ្វើជា​ម្ចាស់​ផ្ទះ​នេះ​ មិន​មែន​ជា​ការ​ប្រកួត​បែប​ជា​លក្ខណៈ​ Beauty Pageant របៀប​ដើរ​ម៉ូដ ​ឆ្លើយ​សំនួរ យក​អ្នក​មាន​​សម្រស់ស្រស់ស្អាត​ ឬ​ស្រស់​សង្ហា​​នោះ​ឡើយ ប៉ុន្តែ​កម្មវិធី​នេះ​គេ​ផ្ដោត​ជា​ចម្បង​ទៅ​លើ​ការ​ដើរ​បង្ហាញ​ម៉ូដ ឬ​និយាយ​បាន​ថា​ជា​ការ​ប្រកួត​ជ្រើសរើស​រក​ម៉ូដែល​ផ្នែក​បុរស​និង​ម៉ូដែល​ផ្នែក​នារី​៕

Share.