សិល្បជាតិ៖ ឆ្នាំនេះ​ កូន​ខ្មែរ​ច្រើន​នាក់​ មាន​ដូច​ជា តារា​សម្ដែង​ អ្នក​បង្ហាញ​ម៉ូដ​ អ្នក​ឌីហ្សាញ​ម៉ូដសំលៀកបំពាក់ អ្នក​ដឹកនាំរឿង តារាចម្រៀង និង​អ្នក​ជំនួញ​ធំៗ បាន​ទៅចូលរួម​ក្នុង​មហាព្រឹត្តិការណ៍​សិល្បៈភាពយន្ត​ដ៏ធំមហោស្រពភាពយន្តទីក្រុងកាន នា​ប្រទេស​បារាំង​ ​ ដែល​ជា​មោទនភាព​មួយ​ដែរ​សម្រាប់​វិស័យ​សិល្បៈ​កម្ពុជា ប៉ុន្តែ​កត្តា​អស់​នេះ​ហើយ ទើប​បណ្ដាល​ឱ្យ​មាន​ផ្ទុះ​ចេញ​នូវ​មតិ​អវិជ្ជមាន​មួយ​ចំនួន​តូច​ យ៉ាងណាមិញ​យើង​ក៏មិន​អាច​បំភ្លេច​នូវ​ម៉ូដសំលៀកបំពាក់​ចំនួន​ ៣កំផ្លេ ​ដែល​តារា​សម្ដែង​វ័យក្មេង​និង​មាន​ប្រជាប្រិយភាព​ខ្លាំង​ ២ដួង ​គឺ​កញ្ញា​ ស៊ីន យូប៊ីន និង​ កញ្ញា មាន​ សូនីតា និង​លោក អូលី វ៉ាគង់ ទទួល​បាននូវ​កា​រចាប់​អារម្មណ៍​ព្រោះ​មាន​ការ​ច្នៃ​រចនា​ប្លែក​ភ្នែក​ដោយ​ប្រើប្រាស់​នូវ​ធនធាននិង​វត្ថុធាតុដើម​របស់​ខ្មែរ ជា​ពិសេស​ទៀត​នោះ​គ្រប់​សំលៀកបំពាក់​ដែល​យក​ទៅ​ស្លៀក​បង្ហាញ​ដើរ​បង្ហាញ​លើ​ព្រំក្រហម​ សុទ្ធតែ​មាន​អត្ថន័យ​និង​ខ្លឹមសារទាំង​អស់​។

ឆ្នាំនេះ​ កូន​ខ្មែរ​ច្រើន​នាក់​ មាន​ដូច​ជា តារា​សម្ដែង​ អ្នក​បង្ហាញ​ម៉ូដ​ អ្នក​ឌីហ្សាញ​ម៉ូដសំលៀកបំពាក់ អ្នក​ដឹកនាំរឿង តារាចម្រៀង និង​អ្នក​ជំនួញ​ធំៗ បាន​ទៅចូលរួម​ក្នុង​មហាព្រឹត្តិការណ៍​សិល្បៈភាពយន្ត​ដ៏ធំមហោស្រពភាពយន្តទីក្រុងកាន នា​ប្រទេស​បារាំង​ ​ ដែល​ជា​មោទនភាព​មួយ​ដែរ​សម្រាប់​វិស័យ​សិល្បៈ​កម្ពុជា ប៉ុន្តែ​កត្តា​អស់​នេះ​ហើយ ទើប​បណ្ដាល​ឱ្យ​មាន​ផ្ទុះ​ចេញ​នូវ​មតិ​អវិជ្ជមាន​មួយ​ចំនួន​តូច​ យ៉ាងណាមិញ​យើង​ក៏មិន​អាច​បំភ្លេច​នូវ​ម៉ូដសំលៀកបំពាក់​ចំនួន​ ៣កំផ្លេ ​ដែល​តារា​សម្ដែង​វ័យក្មេង​និង​មាន​ប្រជាប្រិយភាព​ខ្លាំង​ ២ដួង ​គឺ​កញ្ញា​ ស៊ីន យូប៊ីន និង​ កញ្ញា មាន​ សូនីតា និង​លោក អូលី វ៉ាគង់ ទទួល​បាននូវ​កា​រចាប់​អារម្មណ៍​ព្រោះ​មាន​ការ​ច្នៃ​រចនា​ប្លែក​ភ្នែក​ដោយ​ប្រើប្រាស់​នូវ​ធនធាននិង​វត្ថុធាតុដើម​របស់​ខ្មែរ ជា​ពិសេស​ទៀត​នោះ​គ្រប់​សំលៀកបំពាក់​ដែល​យក​ទៅ​ស្លៀក​បង្ហាញ​ដើរ​បង្ហាញ​លើ​ព្រំក្រហម​ សុទ្ធតែ​មាន​អត្ថន័យ​និង​ខ្លឹមសារទាំង​អស់​។

ទីមួយ​ សមរាត្រី​បរមវិស្ណុលោក៖ សំលៀកបំពាក់​ដែល​កំពូល​អ្នក​ច្នៃម៉ូដឆ្នើម​ និងគ្រូម៉ូដែល​ អូលីវ៉ា​ គង់ បាន​ស្លៀកដើរបង្ហាញ​នៅ​លើ​កំរាល​ព្រំក្រហម​ មាន​បង្ហាញ​អំពី​ល្ខោន​ស្បែក​ខ្មែរ និង​រូប​ប្រាសាទ​អង្គរវត្ត នៅពេល​រាត្រី​ រះចំកណ្ដាល​នៃ​ប្រាសាទអង្គរវត្តផងដែរ។

ទីពីរ នារីចម្បាំង​ព្រះមហានគរ​ឥន្ទ្រប្រត្ថព្រះពិស្ណុលោក៖ សំលៀកបំពាក់​ដែល​មាន​រំលេច​នូវ​ល្ខោន​ស្បែកធំ​របស់​ខ្មែរ និង​ជា​សម្បត្តិ​បេតិកភណ្ឌអរូបី នៃ​មនុស្ស​ជាតិ​នៃ​អង្គការ​យូណេស្កូ​​កាល​ពី​ឆ្នាំ​២០០៥ របស់កញ្ញា ស៊ីន យូប៊ីន​។ ខ្លឹមសារ​នៃ​រ៉ូប​ នារី​ចម្បាំងព្រះមហា​នគរឥន្រ្ទប្រត្ថព្រះពិស្ណុលោក មិនមែនច្បាំងតែលើសឹកសង្រ្កាមតែច្បាំងនិងចំនេះវិជ្ជា ច្បាំងនិងភាពទន់ខ្សោយរបស់ខ្លួនឯងដូចគ្នា ជាពិសេសបង្ហាញ​ពីភាពរឹងមាំតែមិនរឹងរូស ទន់ភ្លន់តែមិនទន់ជ្រាយរបស់ស្រ្តីខ្មែរ។

ទីបី រាជនីក្រមាយ័ន្តខ្មែរ របស់កញ្ញា​ មាន សូនីតា រ៉ូបពណ៌​បៃ​តងចាស់ដែល​ច្នៃ​ដោយ​ប្រើ​ក្រមាខ្មែរ​ជាពិសេសជាស្បៃ​អូសវែង​អន្លាយ ​រំលេច​ដោយ​អក្សរយ័ន្តខ្មែរ ដោយ​មាន​បញ្ចូល​នូវ​ការ​​ឌិនត្បូង​ជា​ច្រើន​ លាយឡំ​នឹង​រចនាបថ​បុរាណ​ទំនើប​របស់​ខ្មែរ​។ រាជនី ចង់សំដៅទៅលើស្ត្រីដែលមានឋានៈនិងសំលេងមានឥទ្ធិពល ចំណែក​ ក្រមា​ គឺជា​អ្វី​ដែល​ដូនតា​ខ្មែរ​បាន​បន្សល់ទុក ឱ្យ​ប្រជាពលរដ្ឋខ្មែរ​យើង​តែងតែ​យកមក​ប្រើប្រាស់​ជា​ប្រចាំ​។

ដោយឡែក​ចំពោះ​មតិអវិជ្ជមាន​មួយចំនួន​តូច​ណាមួយ​នោះ ត្រូវ​បាន​អ្នក​លេងបណ្ដាញ​សង្គម និង​សាធារណជន​ សួរត្រលប់ទៅវិញ​ថា មុន​នឹង​យើង​ទៅ​រិះគន់គេ ដែល​បាន​ចំណាយ​ទាំង​ពេល​វេលា ញើសឈាម និងថវិកាផ្ទាល់​ខ្លួន​ យក​អ្វី​ដែល​ជា​អត្តសញ្ញាណជាតិ ទៅបង្ហាញ​លើ​ឆាក​អន្តរជាតិ​ សួរ​មក​ខ្លួន​យើង​វិញ​ថា​ តើ​យើង​មាន​បាន​ធ្វើ​ដូច​គេ​ហើយ​ឬនៅ? តើយើង​បាន​ចូលរួម​ផ្សព្វផ្សាយ​ពី​ប្រទេស​ជាតិ  សិល្បៈ​វប្បធម៌ជាតិ​ខ្មែរ​យើង​បាន​កម្រិត​ណា​ហើយ?

ពេលវេលា​ ដែល​កំពុង​តែ​ផុយស្រួយ ដោយ​សារ​តែ​បញ្ហា​ចម្រូងចម្រាសរឿង​វប្បធម៌ជាមួយ​នឹង​បរទេស​ យើងមិន​គួរ​បង្វែ​ចុង​កាណុង​ចូលផ្ទះខ្លួន​ឯងនោះ​ឡើយ ប៉ុន្តែ​យើង​គួរ​មាន​សាមគ្គីភាព​ ឯកភាពជាតិ​ ព្រោះ​បើយើង​មិន​ទាន់​បាន​ធ្វើអ្វីជា​ដុំ​កំភួន​ដើម្បីជាតិ គួរ​​​គម្បី​លើកទឹកចិត្ត​ដល់​អ្នកដែល​បាន​ប្រឹងប្រែង​ផ្សព្វផ្សាយ​ពី​ជាតិ​ខ្មែរ​នៅ​លើឆាក​អន្តរជាតិ​ ប្រសើរ​ជាង​ទៅ​ឃាត់ឃាំ​រាំង​ដំណើរ​គេ សូម​កុំធ្វើ​ខ្លួន​ឱ្យ​ដូច​ជា​សុភាសិត​ខ្មែរ​ បើ​មិន​បាន​ជួយ​ចូកជួយចែវ កុំ​យករាទឹក​៕

Share.