ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែឧសភាឆ្នាំ២០២៤ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនស្ត្រីម្នាក់ឈ្មោះ តេង ប៊ួយ ភេទស្រីអាយុ៣២ឆ្នាំ ជនជាតិខ្មែរ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនិងបណ្តឹងព្រហ្មទណ្ឌពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ចេញសែកស្អុយ៣ម៉ឺនដុល្លារ)។

សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនស្ត្រីជនសង្ស័យ កាលពីថ្ងៃទី២១ ខែឧសភាឆ្នាំ២០២៤ នៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ហើយបញ្ជូន ទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ។

ការចាប់ខ្លួនជនសង្ស័យឈ្មោះ តេង ប៊ួយ ភេទស្រីអាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្ន ផ្ទះលេខ៦G ផ្លូវលំ ភូមិតាងូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួន របស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាឲ្យជនសង្ស័យខាងលើចូលទៅបង្ហាញខ្លួននៅ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ឲ្យបានមុនថ្ងៃទី០៧ ខែមិថុនាឆ្នាំ២០៤ ដើម្បីធ្វើសាកសួរលើបណ្តឹងព្រហ្មទណ្ឌពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន តាមបណ្តឹងរបស់ឈ្មោះ ផែន បុប្ផាពេជ្រ ភេទស្រីអាយុ២៨ឆ្នាំ ជនជាតិខ្មែរ៕

អត្ថបទ៖ ចតុមុខ

Share.