ភ្នំពែញ ៖ ជនសង្ស័យដែលតរាយខ្សែភ្លើងចងភ្ជាប់រុឺម៉ក ការពារចោរលួច បែជាឆក់ក្មេងស្លាប់ កាលពីវេលាម៉ោង១១យប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នៅបន្ទប់ជួលក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ហើយយកសពក្មេងរងគ្រោះទៅបោះប្លុងចោល បន្តរត់គេចខ្លួន ហើយចូលខ្លួនសារភាពទាំង២នាក់ប្តីប្រពន្ធ នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤នេះ ត្រូវបានសមត្ថកិច្ចជំនាញ រួមជាមួយអង្គការCPU នាំជនសង្ស័យទៅរកសាកសព នៅចំណុចភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

សពក្មេងរងគ្រោះត្រូវបានរកឃើញហើយ ដែលជនសង្ស័យដឹកយកទៅបោះប្លុងចោល នៅចំណុចខាងលើ ហើយសមត្ថកិច្ចបន្តធ្វើការពិនិត្យ កោសល្យវិច័យ ។

អត្ថបទ៖ តាតុងសែនជ័យ

Share.