សិល្បៈជាតិ៖ ការបង្ហាញវត្តមាន​ដើរ​លើ​កម្រាលព្រំក្រហម​របស់​ តារា​សម្ដែង មាន សូនីតា នៅ​ថ្ងៃទីពីរ​ នៅតែ​អាច​ឆក់​នូវ​ការ​ចាប់អារម្មណ៍​ពីកាសែត​បរទេស​មិន​ចាញ់​ថ្ងៃ​ទីមួយ​​ ដោយ​អត្ថន័យរបស់​រ៉ូប​សវែ​ង​មាន​រំលេច​ក្បាច់ផ្កាភ្ញីខ្មែរ​និង​មកុដ​ដ៏ស្អាត​នេះ​មាន​​ឈ្មោះ​ថា​ ផ្កាចន្ទន៍អង្គរ​ នារីកម្ពុជា (Pka Chan Angkor Neary Kampuchea) ដែល​ខ្លឹមសារ​ ​ប្រៀបដូចអប្សរពត់ពេនយ៉ាងប្រណិត រំលេចជាមួយផ្កាចន្ទន៍ ពណ៌មាស លើដងខ្លួនស្រឡូនដោយមានជំហរឈរខ្ពស់យ៉ាងមុតមាំពោរពេញដោយសម្រស់ពីធម្មជាតិ មកច្នៃចេញជាសិល្បៈ ក្នុងទម្រង់ខ្មែរបែបសម័យទំនើប។ រីឯផ្កាច័ន្ទន៍ គឺជារុក្ខជាតិធម្មជាតិរបស់ខ្មែរយើងតាំងពីបុរាណកាលដែលមានទាំងផ្លែទាំងផ្កា ដូច្នេះហើយក្នុងការស្រមើស្រមៃមួយនេះយើងយកធម្មជាតិមកច្នៃចេញជាសិល្បៈ ក្នុងប្រផ្នូលរីកលូតលាស់ចេញជាផ្លែផ្កា យ៉ាងអំណោយផល ប្រៀបដូចជា ផ្កាចន្ទន៍អង្គរបានលេចរូបរាងលើកម្រាលព្រំក្រហម នៅទីក្រុងកាន ប្រទេសបារាំងអញ្ចឹងដែរ។

Share.