ភ្នំពេញ ៖ ស្ត្រីវ័យចំណាស់ម្នាក់ ត្រូវចោរស្រីម្នាក់ ចូលទៅលួចកាបូបលុយទៅបាត់ ខណៈខ្លួន និងចៅបានដេកលង់លក់នៅក្នុងផ្ទះជាន់ផ្ទាល់ដី កាលវេលាម៉ោង ៤និង៣០ល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ស្នាក់នៅតាមបណ្តោយផ្លូវសឡា ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

តាមការបញ្ជាប់ពីចៅរបស់ជនរងគ្រោះបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ លោកយាយ ជាម្ចាស់កាបូបបានមកសំរានលេងផ្ទះកូនរបស់គាត់ ស្ថិតនៅក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ នៅពេលដែលលោកយាយកំពុងសំរានលក់ជនសង្ស័យបានចូលទៅក្នុងផ្ទះលួចយកកាបូបលុយលោកយាយបាតដែលក្នុងកាបូបនោះ មានលុយជាង ២លានរៀល និងមាសទំងន់៥ជី។

បើយោងតាមកាមេរ៉ាសុវត្ថិភាព ខណៈដែលលោកយាយម្ចាស់កាបូបលុយកំពុងសំរាននៅលើសាឡុង ហើយបានដាក់កាបូបលុយនៅក្បែរចៅដេកនៅខាងក្រោមលើការ៉ូ នៅវេលាម៉ោង៦និង០៣នាទីព្រឹកថ្ងៃទី២៣ខែឧសភាឆ្នាំ២០២៤ ស្រាប់តែលេចមុខស្ត្រីជាជនសង្ស័យវ័យចំណាស់ម្នាក់ បានចូលទៅក្នុងផ្ទះ ធ្វើសកម្មភាពលួចយកកាបូបលុយរបស់លោកយាយបានសម្រេចរួចគេចខ្លួនបាត់។

ក្រោយកើតហេតុ កូនរបស់ជនរងគ្រោះ គាត់បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ជ្រោយចង្វារ លុះនៅវេលាម៉ោង ៤និង ៣០នាទីរសៀលថ្ងៃដដែល មានគេប្រាប់កូនជនរងគ្រោះថា បានឃើញស្ត្រីដែលជាជនសង្ស័យរូបនេះ ស្នាក់នៅតាមបណ្តោយផ្លូវសឡា ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ទើបកូនជនរងគ្រោះបើករថយន្តមកពីសង្កាត់ជ្រោយចង្វារ មកក៏ឃើញជនសង្ស័យរូបនេះមែន និងឃាត់ខ្លួនយកទៅកាន់ប៉ុស្តិ៍ស្ទឹងមានជ័យទី១ ដើម្បីរង់ចាំសមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វារមកទទួល យកទៅចាត់ការបន្ត ព្រោះជាម្ចាស់ករណី ៕

អត្ថបទ៖សេង សាវី

Share.