កណ្តាល៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ បានចូលខ្លួនចូលខ្លូន​មកសារភាប​ កំហុសដែលខ្លួន​ធ្លាប់បានចូលទៅបាញ់ប្លន់ផ្ទះអាជីវករប្តូរប្រាក់ មួយកន្លែងនៅចំណុចក្រុមហ៊ុន7NG ភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ។

ជនសង្ស័យមានគ្នា០៣នាក់ ទី១.ឈ្មោះ ឈឿន ភក្ដី ភេទប្រុស អាយុ២៨ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត មានទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ឃាត់ខ្លួននៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។ ចំណែកបក្ខពួកទី២ទៀត នៅមិនស្គាល់អត្តសញ្ញាណ។

ចំណែកជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធ ប្តីឈ្មោះ ស៊ឺម វុទ្ធី ភេទប្រុស អាយុ៣៤ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខ្មែរ មុខរបរលក់ដូរ និងបើកវីងវេរលុយ មានទីលំនៅភូមិបឹងឈូក សង្កាត់ព្រែកឯង ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ ។
របួស២កន្លែង។ ប្រពន្ធ​ ឈ្មោះ សន ចន្ធូ ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរនិងបើកវីងវេរលុយ មានទីលំនៅភូមិមេបាន់ ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះទាំង០២នាក់ប្តីប្រពន្ធ បានមកជួលផ្ទះនៅក្រុមហ៊ុន7NG ភូមិព្រៃចាស់ ឃុំវិហារសួគ៌ ប្រកបមុខរបរលក់ខោអាវ ស្បែកជើងនិងបើកវីងវេរលុយ។ លុះដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៦:៣០នាទី ជនរងគ្រោះបានបើកទ្វារផ្ទះលក់ដូរដូចសព្វដង រហូតដល់វេលាកើតហេតុ ស្រាប់តែមានជនសង្ស័យ០២នាក់ មិនស្គាល់អត្តសញ្ញាណ មានពាក់ម៉ាស់ និងមានពាក់មួកសុវត្ថិភាព បានយកកាំភ្លើងខ្លីភ្ជង់ជនរងគ្រោះ និងបាញ់ឡើងលើចំនួន០២គ្រាប់ ខណៈនោះជនរងគ្រោះជាប្តីបានប្រតាយប្រតប់ជាមួយជនសង្ស័យម្នាក់ទៀត ក៏ត្រូវជនសង្ស័យចាក់មួយកាំបិតចុងស្រួចបណ្តាលឱ្យមុតប្រអប់ដៃខាងឆ្វេង ០១កន្លែង និងឆ្អារក០១កន្លែង បន្ទាប់មកជនសង្ស័យបាន បាញ់ឡើងលើ០១គ្រាប់ទៀត ហើយនាំជនរងគ្រោះទៅបើកកិតុយកប្រាក់បាន២,០០០$ និងប្រាក់រៀលមួយចំនួនទៀត ទូរស័ព្ទចំនួន ០២គ្រឿង មកមកឱ្យជនសង្ស័យ ហើយនាំជិះម៉ូតូគេចខ្លួនទៅទិសខាងជើងបាត់អស់។

ក្រោយកើតហេតុ សមត្ថកិច្ចផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍វិហារសួគ៌ បានចុះអន្តរាគមន៍ទីកន្លែងកើតហេតុ ស៊ើបអង្កេត ស្រាវជ្រាវរកមុខសញ្ញា រហូតមកដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៤:០០នាទី ទើបជនសង្ស័យឈ្មោះ ឈឿន ភក្ដី បានចូលខ្លួនសារភាពជូនសមត្ថកិច្ច ហើយកម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ខេត្តកណ្ដាល បានធ្វើការឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាលតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ឈឿន ភក្ដី បានសារភាពថា កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ ខ្លួនបានទិញកាំភ្លើងខ្លី មិនចាំម៉ាក ពណ៌ខ្មៅ មានគ្រាប់កាំភ្លើងពិតចំនួន០២គ្រាប់ និងគ្រាប់កាំភ្លើងក្បាលខ្ជឹប ពណ៌ខៀវ ចំនួន ០៦គ្រាប់ តម្លៃ៤៣០$ ទិញតាមរយៈអនឡាញ លុះដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ខ្លួនជិះម៉ូតូម៉ាក Zoomer មិនចាំស៊េរី តែម្នាក់ឯងចេញពីរាជធានីភ្នំពេញ មកផឹកស្រានៅកញ្ចុះ ម្ដុំតំបន់ភ្នំ ក្នុងក្រុមហ៊ុន 7NG តែម្នាក់ឯង ហើយក៏បានហៅមនុស្សប្រុស០២នាក់ មិនស្គាល់អត្តសញ្ញាណ មកផឹកជាមួយ ផឹកបណ្ដើរក៏និយាយរៀបគម្រោងប្លន់បណ្ដើរ ។

រហូតដល់វេលាម៉ោង ១៤:១៣នាទី ថ្ងៃដដែល ជនសង្ស័យទាំង០៣នាក់ បានជិះម៉ូតូ០១គ្រឿង ឌុបគ្នាសំដៅទៅផ្ទះជនរងគ្រោះដោយខ្លួនកាន់កាំភ្លើងខ្លីជាអ្នកដឹកនាំធ្វើសកម្មភាពប្លន់ បានប្រាក់​និនិងទូរស័ព្ទ០២គ្រឿង តែដោយខ្លាចមាន GPS ទើប​នាំគ្នាគប់ចោលក្នុងប្រឡាយទឹក រួចជិះម៉ូតូយកកាំភ្លើងទៅកប់ក្នុងភក់ប្រលាយទឹកនៅឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល និងបានចែកប្រាក់ទៅឱ្យមនុស្សប្រុស០២នាក់នោះម្នាក់ ៥០០$ រួចខ្លួនក៏ជិះម៉ូតូទៅផ្ទះប្រពន្ធខ្លួននៅឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល។ ឯជនសង្ស័យ០២នាក់មិនដឹងទៅទីណាទេ។ ចំពោះមូលហេតុដែលខ្លួនចូលសារភាពជូនសមត្ថកិច្ច ព្រោះខ្លួនមានវិប្បដិសារីដែលខ្លួនបានប្លន់យកទ្រព្យសម្បត្តិគេ៕

អត្ថបទ៖ កណ្តាល

Share.