ស្ទឹងត្រែង ៖ កម្លាំងសមត្ថកិច្ចបង្ក្រាបចាប់ខ្លួនជនសង្ស័យចំនួន៤នាក់ ក្នុងនោះជនជាតិថៃចំនួន៣នាក់ ជនជាតិខ្មែរចំនួន១នាក់ រឹបអូសគ្រឿងញៀនបានជាង២០០គីឡូក្រាម ខណៈដែលក្រុមជនសង្ស័យប្រើប្រាស់សុទ្ធតែរថយន្តសេរីទំនើប ធ្វើការដឹកញ្ជូន ត្រូវបានកម្លាំងបើកប្រតិបត្តិការបង្ក្រាប កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចវាលព្រីង ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។

ក្នុងប្រតិបត្តិការខាងលើសមត្ថកិច្ចរឹបអូសបាន គ្រឿងញៀនចំនួនញៀនប្រភេទមេតំហ្វេតាមីន(អាយ)ចំនួន២២៥ដុំទម្ងន់២២៥គ.ក.២៥៣ក្រាម ប្រភេទកេតាមីន ចំនួន៣២ដុំ ទម្ងន់៣១គ.ក.៩ និង ២៣.២.ក្រាម សរុបទាំងអស់២៥៧គ.ក. និង ១៧៦.២ក្រាម គ្រាប់បែកដៃ២គ្រាប់ វិទ្យុទាក់ទង និងរយន្តសេរីទំនើបមួយចំនួន៣គ្រឿង ។

ជនសង្ស័យទាំង៤នាក់ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំយកទៅការិយាល័យជំនាញស្នងការខេត្ត ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.