សិល្បៈជាតិ​៖ នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ​ លោក វី យ៉ារ៉ូ បាន​បង្ហោះ​សារ និង​រូប​ថត​ធៀបការ ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​។

នៅ​ក្នុង​សំណេរ​របស់​លោក យ៉ារ៉ូ ដែល​បានស​រសេរ​លើ​បណ្ដាញ​សង្គម ហើយ​ tag ឱ្យ​ទៅ​ទាំង​កញ្ញា យ៉ែម ស្រីពេជ្រ និង​ពូ ណុយ មាន​សេចក្ដី​ដូច​តទៅ៖ «ចាំ​ថ្ងៃ​នេះ​យូរហើយ​។ មិន​ហ៊ាន​និយាយ​ ទុកឱ្យ​ម្ចាស់​គេជា​អ្នក​បង្ហាញ​។ ធ្វើ​ការ​នៅ​ភីអិនអិន កម្មវិធី​អ្នក​ជិតខាង ជាមួយ​គ្នាយូរ​ មាន​ចិត្ត​លើ​គ្នា​។ ចូលរួម​អបអរសាទរ​ថ្ងៃ​ពិសេស​ ប្អូន​ស្រី យ៉ែម ស្រីពេជ្រ​ និង​ពូណុយ​។ ជួបគ្នា​ថ្ងៃ​ទី​៧​ ណា​។»

ការ​បង្ហោះ​នេះ​ មាន​ទាំងហ្វេន​ដែល​ជឿ និង​មាន​អ្នក​ដែល​នៅ​មិន​ទាន់​ជឿ ហើយ​គិត​ថាវា​គឺជា​ការ​បង្ហោះ​ទាមទារ​ចំណាប់​អារម្មណ៍​បែប​ Prank ក្នុង​ន័យ​ប្រូម៉ូត​ណាមួយ​ ព្រោះ​នៅ​ក្នុង​ខ្លឹមសារ​នៃ​ធៀបការ​នោះ​ គ្រាន់តែ​សរសេរ​ថា​ជួប​គ្នា​នៅ​ទូរទស្សន៍​ ភីអិនអិន ថ្ងៃ​ទី​៧ មិថុនា ប៉ុណ្ណោះ​ ដែល​ត្រង់​នេះ​ស្ដែង​ឱ្យ​ឃើញ​ថា វា​អាច​នឹង​មាន​ការ​រៀបចំពិសេស​ណាមួយ​ អាច​ជា​កម្មវិធី​គម្រប់​ខួប​នៃ​ការ​រៀបចំ​កម្មវិធី​ «អ្នក​ជិត​ខាង​» ដែល​ដំណើរ​ការ​មកបាន​២​ឆ្នាំ​ក៏​ថា​បាន​។ ត្បិត​មាន​ការ​លើក​ឡើង​ដូច្នេះ​ ក៏មហាជន​នៅតែ​រងចាំ​មើល​ដោយ​អន្ទះសារផង​ដែរ តើ​ជា​ការ​ពិតទេដែល​ថា យ៉ែម ស្រីពេជ្រ រៀបការជាមួយ ​ពូណុយ?

Share.