មុន​នេះ​បន្តិច​ តារា​ចម្រៀង និង​ពិធីការនី ថ្វីមាត់​ឆ្នើម​ កញ្ញា សុភក្ដ្រ ​កុសុម៉ា បាន​បង្ហោះ​ចែក​រំលែក​រឿង​មួយ​ដែល​ធ្វើ​ឱ្យ​អ្នក​ដែល​បាន​ឃើញហើយ អាណិត​ផង និង​លួចអស់សំណើចផង ដោយ​សារ​តែ​តារា​ស្រី​រូប​នេះ​ត្រូវ​បាន​សត្វ​ឃ្មុំ​ទិច​រហូត​ហើមមុខ​ ហើម​មាត់​អស់​។

នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០២៤ កញ្ញា កុសុម៉ា បាន​ចែក​រំលែក​រឿង​ឃ្មុំ​ទិច​មុខ​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម ជាមួយ​នឹង​ Caption ខ្លីៗ​ថា៖ «​ជាតិ​មុន​ប្រហែល​ខ្ញុំ​ជា​ឃ្មុំ​ហើយ​ ​បាន​ជា​ជាតិ​នេះ​ឃ្មុំ​មាន​ការ​ស្រលាញ់​ខ្ញុំ​ជា​ខ្លាំង​។​ ​ឃ្មុំ​នៅ​ចោមរោម​ ​ចុះ​ទំរាំ​………»

យ៉ាង​ណា​មិញ​ចំពោះ​មូលហេតុ​ដែល​បណ្ដាល​ឱ្យ​សត្វឃ្មុំ​ទិច​ កញ្ញា ដល់​ថ្នាក់​ហើម​មុខ​ហើម​មាត់​នោះ​ ត្រូវ​បាន​កញ្ញា​ទម្លាយ​ថា​ មក​ពី​ម្ដាយ​កញ្ញា​ ចង់​ពិសារ​ឃ្មុំ​ ប៉ុន្តែ​មិន​បាន​ប្រាប់​ពីដើម​ចម​បន្ថែម​ទៀត​ឡើយ​ថា ធ្វើ​បែប​ម៉េច​បាន​ជា​ឃ្មុំ​ទិច​ ហើយ​ឃ្មុំ​ទិច​ប៉ុន្មាន​ទ្រនិច​​នោះ​។

Share.