សិល្បៈជាតិ៖ ឈុតសម្លៀកបំពាក់ហ្វេសសិនបែបសហសម័យរបស់អ្នកនាង ខាត់​ សុឃីម និងស្វាមី បានក្លាយជាទីចាប់អារម្មណ៍ខ្លាំងក្នុងព្រឹត្តិការណ៍ថ្ងៃសម្ពោធការចាក់បញ្ចាំងវីដេអូចម្រៀង ទេវរាជ របស់អ្នកនាង ទេព បូព្រឹក្ស។

ឈុតនោះដែរ ថ្វីត្បិតតែថាជាឈុតសហសម័យមេទ័ពស្វា និលឯក ក្នុងទម្រង់ល្ខោនខោលខ្មែរក៏ដោយ ក៏ប៉ុន្តែអ្នកនាង ខាត់ សុឃីម លើកយកមកបង្ហាញជូនមហាជនឱ្យបានឃើញ ព្រោះអ្នកនាងយល់ថា មេទ័ពស្វា និលឯក មិនសូវមានអ្នកបង្ហាញភាគច្រើនគេស្គាល់តែហនុមានស្វាស និងដោយមានការពិគ្រោះយោបល់ពីអ្នកជំនាញច្បាស់លាស់ខាងផ្នែកវប្បធម៌បុរាណខ្មែរ ពោលគឺមិនមែនច្នៃឱ្យតែបាន និងគ្មានមូលដ្ឋានត្រឹមត្រូវនោះទេ។

គួរដឹងថា និលឯក មេទ័ព​ស្វាខ្មៅ និងជាអ្នក​នាំសារ​របស់​ព្រះរាម ត្រូវបានឃើញលើកយកមកសម្ដែងក្នុងទម្រង់ល្ខោនខោល និងល្ខោនស្បែកធំ។ ភាគយើងបានឃើញក្នុងឈុតចំបាប់ស្វាស ស្វាខ្មៅ នេះនៅក្នុងរឿងរាមកេរ្តិ៍ត្រង់កន្លែងចងស្ពានទៅនគរលង្ការ ។ នៅពេលនោះព្រះរាមបានប្រើហនុមាន និងជម្ពូពានទៅសុំក្បួនចងស្ពានរបស់ស្តេចស្វាមហាជម្ពូ តែដោយក្លាចអគ្គីនេត្ររបស់មហាជម្ពូ ហនុមានក៏លើកយកនគររបស់ជម្ពូពានមកទាំងមូល ពេលលើកមកដល់ ព្រះរាមក៏ខ្លាចអគ្គីនេត្រនោះដែរ ក៏ប្រែក្រលាជាព្រះវិស្ណុ ពេលមហាជម្ពូ តើនពីដំណេកស្មានថាព្រះរាម ជាព្រះវិស្ណុក៏ក្រាបថ្វាយបង្គំ ហើយសន្យានឹងថ្វាយក្បួនចងស្ពាន ហើយក៏ថ្វាយស្ថាបត្យករពីរនាក់ គឺខុននិល និងខុននល (បុត្រព្រះវិស្វកម្ម) ឲ្យមកជួយត្រួតការសាងសង់ស្ពាននោះ ហើយក៏បានថ្វាយនិល ដែលត្រូវជាកូនធម៌ឲ្យមកជួយធ្វើសង្គ្រាម ជាមួយក្រុងរាពណ៌ តែមហាជម្ពូ ខ្លួនឯងមិនបានចូលរួមនោះទេ

ភ្ជាប់ជាមួយការរចនាម៉ូដឈុតសម្លៀកបំពាក់បែបសហសម័យមួយនេះ អ្នកនាង ខាត់ សុឃីម បានចំណាយពេលវេលាយូរខ្លាំងរហូតដល់ទៅជាង ១​ ខែ និងបានសម្រិតសម្រាំងយ៉ាងពិសេសសម្រាប់ស្វាមី។ ចង់ដឹងអ្នកនាង ខាត់ សុឃីម បង្កើតនេះឡើងក្នុងរចនាសំខាន់បែបណានោះ សូមស្ដាប់ការលើកឡើងរបស់អ្នកនាងយ៉ាងពិស្ដាបែបនេះ៖

Share.