ជប៉ុន​បាន​យក​ឈ្នះ អ៊ីរ៉ង់ ក្នុង​លទ្ធផល ៣ទល់និង០ នៅ​ប្រកួត​ទី៥ និង​បន្ត​ជួបអាល្លឺម៉ង់ នៅ​ថ្ងៃនេះ។ ៥ ប្រកួត​កន្លង​មក​របស់​ក្រុម​​បាល់ទះ​ជប៉ុន ឈ្នះ៤ ឈ្នះអាហ្សង់ទីន ឈ្នះស៊ែប៊ី ឈ្នះ គុយបា និងឈ្នះ អ៊ីរ៉ង់ និងចាញ់ អ៊ីតាលី។

ប្រេស៊ីល ប៉ូឡូញ ជប៉ុន អាមេរិក និងកាណាដា រក​បាន​ជ័យ​ជម្នះ​ដូច​គ្នា ប្រកួត​កាល​ពី​ថ្ងៃទី០៤ មិថុនា នៃពានរង្វាន់​បាល់ទះ​ផ្នែក​បុរស​ 2024 FIVB Volleyball Men’s Nations League ។

ព្រឹត្តិការណ៍នេះ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទះ​អន្តរជាតិ ចាប់​ផ្ដើម​ដំណើរ​ការប្រកួតកាល​ពីថ្ងៃទី២១ ខែឧសភា ដោយ​មាន​ក្រុម​ចូលរួម​មក​ពី​តាម​ទ្វីប​នានា​ចំនួន១៦ក្រុម នឹងបញ្ចប់ទៅវិញនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ​២០២៤។

កម្មវីធី​ប្រកួត ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ មាន៖

  • ស្លូវេនី ប៉ះ តួកគី វេលាម៉ោង ១៥:៣០នាទីរសៀល
  • អាល្លឺម៉ង់ ប៉ះ ជប៉ុន វេលាម៉ោង ១៩:២០នាទីយប់
  • ស៊ែប៊ី ប៉ះ ហូឡង់ វេលាម៉ោង ១៦:៣០នាទីល្ងាច
  • បារាំង ប៉ះ អ៊ីតាលី វេលាម៉ោង ២០:០០នាទីយប់

លទ្ធផលប្រកួត ៣គូ​​នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ​មាន៖

  • អាល្លឺម៉ង់ ០-៣ ប្រេស៊ីល (15–25,16–25,15–25)
  • ប៉ូឡូញ ៣-១ ប៊ុលហ្គារី (21–25,25–21,25–19,25–18)
  • អ៊ីរ៉ង់ ០-៣ ជប៉ុន (23–25, 22–25, 17–25)
  • អាហ្សង់ទីន ០-៣ អាមេរិក (23–25, 21–25 , 24–26)
  • កាណាដា ៣-១ គុយបា (25–21,25–27,25–20,28–26)

ពានរង្វាន់ FIVB Volleyball Men’s Nations League រៀបចំ​ឡើង​ពី​ឆ្នាំ​២០១៨ មក​ខណៈ​ឆ្នាំ​ដំបូង​ធ្វើ​ឡើង​នៅ​ទីក្រុង Lille ប្រទេស​បារាំង និង​ឆ្នាំ​បន្ទាប់​ធ្វើ​ឡើង​នៅ​ទីក្រុង Chicago សហរដ្ឋ​អាមេរិក ហើយ​ក្រុម​ជម្រើស​ជាតិ​រុស្ស៊ី ឈ្នះ​ជើង​ឯក​ទាំង២​លើក ស្រប​ពេល​ឆ្នាំ​២០២០ កន្លង​ទៅ​ត្រូវ​បាន​រំសាយ​ចោល​ដោយ​សារ​ស្ថានភាព​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩។

លុះដល់ឆ្នាំ ២០២១ ធ្វើនៅទីក្រុង Rimini ប្រទេសអ៊ីតាលី ជើង​ឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិប្រេស៊ីល ចំណែកឯឆ្នាំ ២០២២ ធ្វើនៅទីក្រុង Bologna ប្រទេសអ៊ីតាលី ជើងឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិបារាំង និងចុងក្រោយឆ្នាំ ២០២៣ ធ្វើនៅទីក្រុង Gdańsk ប្រទេសប៉ូឡូញ ជើងឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិប៉ូឡូញ។ ខណ:ក្រុមបាល់ទះជម្រើសជាតិជប៉ុន ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៣ (មេដាយសំរិទ្ធ) ម្តងប៉ុណ្ណោះកាលពីឆ្នាំ២០២៣៕

Share.