
ខ្សែប្រយុទ្ធ KURITA MARK ADJEI សមាជិករបស់ក្រុមអង្គរថាយហ្គឺរ ឈ្នះងាជាកីឡាករល្អប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ នៃពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៥-២៦ ។
KURITA MARK ADJEI គឺជាកីឡាករទី៧ ដែលឈ្នះពានកីឡាករល្អប្រចាំខែកុម្ភៈ នេះ បន្ទាប់ពីកីឡាករចំនួន ៦រូបទៀត គិតចាប់តាំងពីខែសីហា ឆ្នាំ២០២៥។
មុនឈ្នះងាជាកីឡាករល្អប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ ម្ចាស់អាវលេខ៩ រូបនេះ អាចរកបាន ១៦គ្រាប់ ក្នុងនាមជាអ្នកលេងនៅតំបន់ប្រយុទ្ធ ក្នុងចំណោមការបង្ហាញខ្លួននៅលីគកំពូលកម្ពុជា ២៣សប្តាហ៍កន្លងទៅ។
មកស្គាល់កីឡាករដែលឈ្នះពានប្រចាំខែ គិតចាប់តាំងពីខែសីហា ឆ្នាំ២០២៥មក៖
ទី១) កីឡាករ KWAME PEPRAH ខ្សែប្រយុទ្ធរបស់ក្លិបព្រះខ័នរាជស្វាយ ឈ្នះពានកីឡាករល្អប្រចាំខែសីហា ២០២៥

ទី២) កីឡាករ Maksym Priadum ខ្សែប្រយុទ្ធរបស់ក្លិបភ្នំពេញក្រោន ឈ្នះពានកីឡាករល្អប្រចាំខែកញ្ញា ឆ្នាំ២០២៥

ទី៣) កីឡាករ សុខ គ្រី សូហ្វាន ខ្សែបម្រើប្រយុទ្ធរបស់ក្លិបបាល់ទាត់អង្គរ ឈ្នះពានកីឡាករល្អប្រចាំខែតុលា ឆ្នាំ២០២៥

ទី៤) កីឡាករ អ៊ុក សុវណ្ណ ខ្សែការពាររបស់ក្លិបបាល់ទាត់វិសាខា ឈ្នះពានកីឡាករល្អប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥

ទី៥) កីឡាករ កើត ពេជ្រ ខ្សែបម្រើរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន ឈ្នះពានកីឡាករល្អប្រចាំខែធ្នូ ឆ្នាំ២០២៥

ទី៦) កីឡាករ Minagawa Yusuke ខ្សែប្រយុទ្ធរបស់ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ឈ្នះពានកីឡាករល្អប្រចាំខែមករា ឆ្នាំ២០២៦ ។

ទី៧) កីឡាករ KURITA MARK ADJEI សមាជិករបស់ក្រុមអង្គរថាយហ្គឺរ ឈ្នះងាជាកីឡាករល្អប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ ៕


