ភ្នំពេញក្រោន នឹងត្រូវបើកទ្វាពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញ សម្រាប់ទទួលព្រះខ័នរាជស្វាយរៀង នៃពានរង្វាន់ប្រចាំទ្វីប AFC Challenge League 2025-26 ជើងទី១ វគ្គ៨ក្រុមចុងក្រោយ វេលាម៉ោង ៧:០០នាទីយប់ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នេះ។
អត្ថបទពាក់ព័ន្ធ៖ គ្រូស្វាយរៀងថា ស្អែកជាការប្រកួតដ៏លំបាក ខណ:គ្រូភ្នំពេញក្រោយ ថាស្អែក នឹងមានគ្រាប់បាល់ច្រើន

សម្រាប់កម្មវិធីប្រកួត ទាំង២ជើង របស់ក្រុមទាំង២៖
- ជើងទី១ ភ្នំពេញក្រោន ប៉ះ ព្រះខ័នរាជស្វាយរៀង ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ
- ជើងទី២ ព្រះខ័័នរាជស្វាយរៀង ប៉ះ ភ្នំពេញក្រោន ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ពហុកីឡដ្ឋានមរតកតេជោ
គួរបញ្ជាក់ថា កម្មវិធីប្រកួតវគ្គជម្រុះក្នុងពូលតាមតំបន់ទាំង២ ពានរង្វាន់កម្រិតទី៣ ប្រចាំទ្វីប AFC Challenge League ២០២៥-២៦ ត្រូវបានចាប់ផ្ដើមកាលពីថ្ងៃទី២៥ តុលា សម្រាប់តំបន់អាស៊ីខាងលិច និងថ្ងៃទី២៦ តុលា សម្រាប់តំបន់អាស៊ីខាងកើត ខណ:វគ្គ ៨ក្រុម តំបន់ខាងកើតចាប់ផ្ដើមនៅថ្ងៃទី៥ មីនា ស្របពេលតំបន់ខាងលិតត្រូវបានពន្យាពេល ដោយសារស្ថានភាពភូមិសាស្ត្រ ខណៈវគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ៕


