សិល្បៈជាតិ៖ តារាចម្រៀងឈានមុខប្រចាំផលិតកម្មចម្រៀង Galaxy Navatra កញ្ញា តន់ ច័ន្ទសីម៉ា ត្រលប់មកបម្រើចំណីអារម្មណ៍ហ្វេនៗជាថ្មីជាមួយនឹងអាល់ប៊ុមចម្រៀង Black-Red Album ដែលក្នុងមួយអាល់ប៊ុមនេះទាំងសាច់ភ្លេងនិងខ្លឹមសារ ពីរោះរណ្ដំគ្រប់បទ ដោយថ្មីៗនេះបទចម្រៀងមួយបទជាភាសាអង់គ្លេស កូវ កំពុងផ្ទុះនូវការគាំទ្រខ្លាំងនឹកស្មានមិនដល់។

បទ “KOV” បានបញ្ចេញឱ្យអ្នកគាំទ្របានទស្សនា នៅ លើ Page ផ្លូវការរបស់ផលិតកម្ម និង Page របស់កញ្ញាផ្ទាល់ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ដោយក្នុងរយៈពេលដ៏ខ្លី ពោលគឺតែប៉ុន្មានថ្ងៃសោះក្រោយពេលបង្ហោះបទនេះ មានអ្នកComment ពេញចិត្ដ និងជជែកវែកញែកលើបទចម្រៀងននេះជាង10k ខមិន ព្រមទាំងមានចំនួនទស្សនាជិត 3លានដងនៅលើឆាណែលយូធូបផ្ទាល់ខ្លួនកញ្ញា តន់ ចន្ទសីម៉ា ផ្ទាល់តែម្ដង។

កូវ គឺជាបទចម្រៀងចង្វាក់ញាក់តម្រូវចិត្តយុវវ័យ ក្រោមស្នាដៃនិពន្ធទាំងទំនុកច្រៀង និង សាច់ភ្លេងដោយ លោក ថេមផូ ទ្រីស តម្រូវកម្លាំងសំឡេងស្រែកបានមួយឆ្ងាញ់ តើមានអ្នកស្ដាប់ណា ទប់ចិត្តជាប់ បើស្ដាប់ឮហើយ មិនគ្រលែងទើបចម្លែក។ ជាមួយនឹងសន្ទុះ នៃការគាំទ្រ កញ្ញា តន់ ច័ន្ទសីម៉ា សម្រាប់បទចម្រៀងរំលេចបរិយាកាស នៅក្នុងក្លឹបរាត្រីមានភ្លើងចំរុះពណ៌ ដោយម្ចាស់ខ្លួនរាំគ្រលែងតាមចង្វាក់ និងមាននារីស្រស់ស្អាតរាំអមជាច្រើនរូបលើឆាក រីឯ ក្រោមឆាក ក៏មានមនុស្សរាប់រយនាក់រាំតាម កាន់តែធ្វើឱ្យ អ្នកទស្សនាជក់ចិត្តដិតអារម្មណ៍។

យូរៗម្ដង កញ្ញា តន់ ច័ន្ទសីម៉ា បានចូលមកអរគុណអ្នកគាំទ្រ ដែលបានខមមិនសរសើរដល់ខ្លួនមិនដាច់។ តន់ ច័ន្ទសីម៉ា គឺជាតារាចម្រៀងសំនៀងផ្អែមមានទឹកដម ពីរោះ ចំណែកថាមពលសំឡេងក៏ខ្លាំង ហើយអាចបត់បែនបានគ្រប់ទម្រង់មិនថា ជាបទបែបញាក់ បទបែបរ៉ែប ឬ បទមនោសញ្ចេតនា បទប្រពៃណី ស្រីតូចច្រឡឹង តន់ ច័ន្ទសីម៉ា មិនដែលធ្វើឱ្យអ្នកគាំទ្រខ្លួនខកចិត្តម្ដងណានោះឡើយ៕

Share.