អន្តរជាតិ​៖ ដូច​​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​ដឹង​ហើយ​ថា​ Selena Gomez ​បាន​ប្រកាស​ពីទំនាក់​ទំនង​ខ្លួន​និង​គូស្នេហ៍​ដែល​ជា​ផលិតករ​តន្ត្រី​លោក​ Benny Blanco កាល​ពី​អំឡុង​ខែ​ មិថុនា ឆ្នាំ​២០២៣ មក​ដល់​ ឆ្នាំ​២០២៤ ខែ​មិថុនា ពោល​គឺ ​១​ឆ្នាំ​គត់ នៃ​ទំនាក់​ទំនង​ស្នេហា​នេះ​ ប៉ុន្តែ​ជា​រឿយ​ៗ​រូប​សម្រស់​សង្សារតារា​ស្រី​រូប​នេះ​ តែ​ងតែ​ត្រូវ​បាន​សាធារណជន​រិះគន់​ ដោយ​លើក​ឡើង​ជា​ដដែល​ៗថា​ លោក​មិន​សង្ហា មិន​ស័ក្តិសម​ជាមួយ​នឹង​ Selena ​នោះ​ឡើយ​។

ត្បិត​ថា​មាន​ការ​រិះគន់​ច្រើន​ទៅ​លើ​បុរស​ជា​សង្សារ​របស់​ខ្លួន​ក្ដី ប៉ុន្តែ​​មិន​អាច​ធ្វើ​ឱ្យ​តារា​ចម្រៀង​ Selena Gomez រង្គោះ​រង្គើ​ផ្លូវ​ចិត្ត​នោះ​ឡើយ​ ហើយ​ថែម​ទាំង​ចេញ​មុខ​ការពារ​និង​ឆ្លើយ​តប​ជួស​មុខ​សង្សារខ្លួន​ ទៅកាន់មតិ​រិះគន់​មួយចំនួន​ដែល​អ្នក​គាំទ្រ​ខ្លះ ​បាន​វាយ​​ប្រហារ​ទៅ​លើ​មុខ​មាត់​របស់​លោក​ Benny ថែម​ទៀត​ផង​។

ខ្លឹមសារ​ដែល​ Selena តបទៅកាន់​អ្នក​រិះគន់​ មាន​អត្ថន័យ​យ៉ាង​ដូច្នេះ៖ «ខ្ញុំ​មិនយល់​ទាល់តែ​សោះ​ ប្រសិន​បើ​អ្នក​ទាំង​អស់​គ្នា​បារម្ភខ្វាយខ្វល់​ពី​ខ្ញុំ​ គួរ​ណាស់​តែ​អ្នក​ទាំង​អស់​គ្នា​ដឹង​ថា​ នេះគឺជា​សេចក្ដីសុខរបស់​ខ្ញុំ​។ អ្នក​ទាំង​អស់​គ្នា អាច​និយាយអ្វី​បាន​តាម​ចិត្ត​ដែល​អ្នក​ទាំង​អស់​គ្នាចង់ តែ​ខ្ញុំ​នឹង​មិន​ឱ្យ​ពាក្យ​សម្ដី​អស់​ទាំង​នោះ​របស់​អ្នក​រាល់​គ្នា​ មក​ត្រួសត្រាយ​ខ្សែជីវិត​របស់​ខ្ញុំ​ឡើយ ខ្ញុំ​ឆ្អែតឆ្អន់​ហើយ​»

ជាការ​ពិត​ណាស់ ត្បិតថា​តារា​ជា​បុគ្គលសាធារណៈ ជាមនុស្ស​របស់​មហាជន ប៉ុន្តែ​តារា​ក៏​មាន​ចិត្ត​មាន​បេះដូង មាន​ការស្រលាញ់​ខឹងស្អប់​ដូច​គ្នា យើង​មិន​អាច​បង្គាប់បញ្ជា​ឱ្យ​តារា​ឬ​សិល្បករ​ដែល​យើង​ស្រលាញ់​ធ្វើ​តាម​អ្វីដែល​យើង​ចង់​បាន​នោះ​ឡើយ ព្រោះ​ជីវិត​របស់​គេ​ ជម្រើសរបស់​គេ យើងដែល​ជា​អ្នក​គាំទ្រ​មាន​សិទ្ធិ​ព្រួយបារម្ភ ប៉ុន្តែ​គ្មាន​សិទ្ធិ​ហាម​ឃាត់​ ឬ​ចង់​ឱ្យ​តារា​ធ្វើ​តាម​ចិត្ត​យើង​ចង់​បាន​នោះ​ទេ​ មនុស្ស​ម្នាក់ៗ​មាន​សិទ្ធិ​សម្រេច​ និង​ចំណង់ចំណូល​ចិត្ត​ខុសៗ​គ្នា​៕

https://troryorng.com/
Share.