កីឡាករបាល់ទះជប៉ុន Masahiro Sekita ដែលជាអ្នកលើកបាល់ដៃទី១ នឹងមិនមានវត្តមានប្រកួតទល់នឹងក្រុមខ្លាំងប៉ូឡូញ ឡើយដោយសារតែរបួសជើង ខណៈរូបគេបានជួយឱ្យក្រុមយកឈ្នះលើអាល្លឺម៉ង់ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ នេះបើយោងតាមការបញ្ជាក់ពីកីឡាករ Yuki Ishikawa។

ក្រោយមិនមានវត្តមានកីឡាករ  Masahiro Sekita  លោក Philippe Blain  គ្រូបង្វឹកជនជាតិបារាំង របស់ក្រុមបាល់ទះជប៉ុន បានដាក់កីឡាករ Oya និង Otsuka ជំនួសទៅក្នុងបញ្ជីឈ្មោះកីឡាករ ១៤នាក់វិញ ត្រៀ​មជួបក្រុមជម្រើសជាតិប៉ូឡញ។

សម្រាប់កីឡាករ Masahiro Sekita  បច្ចុប្បន្នមានវ័យ ៣០ឆ្នាំ ដោយរូបគេគឺជាតួរអង្គសម្ខាន់ បានជួយឱ្យក្រុមបាល់ទះជម្រើសជាតិជប៉ុនឈ្នះជាច្រើនប្រកួត ក្នុងពានរង្វាន់ FIVB Volleyball Men’s Nations League 2024 ឆ្នាំ២០២៤ ជាក់ស្តែងការប្រកួតចុងក្រោយបានយកឈ្នះលើក្រុមជម្រើសជាតិអាល្លឺម៉ង់ ដោយលទ្ធផល ៣សិតទល់នឹង២ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤​ កន្លងទៅ។

ដោយលែកយើងមកដឹងពីលទ្ធផលការប្រកួតរបស់ក្រុមជម្រើសជាតិជប៉ុន នៅក្នុងពានរង្វាន់ Nations League 2024 ៖

  • ជប៉ុន ៣-១ អាហ្សង់ទីន (26–24, 22–25, 23–25, 19–25)
  • ជប៉ុន ៣-០ ស៊ែប៊ី (25–20, 25–16, 25–22)
  • ជប៉ុន ៣-២ គុយបា (25–18, 22–25, 23–25, 25–19, 20–22)
  • ជប៉ុន ១-៣ អ៊ីតាលី (25–23, 16–25, 17–25, 17–25)
  • ជប៉ុន ៣-០ អ៊ីរ៉ង់ (23–25, 22–25, 17–25)
  • ជប៉ុន ៣-២ អាល្លឺម៉ង់ (22–25, 25–22, 27–25, 23–25, 8–15)។

ដូចនេះក្រុមបាល់ទះបុរសជប៉ុន នឹងត្រូវជួបក្រុមបុរសរបស់ប្រទេស ប៉ូឡូញ ដែលជាក្រុមខ្លាំងពិភពលោក នៅថ្ងៃទី០៧ ខែមិថុនា វេលាម៉ោង ៧:២០នាទីយប់។

គួរឱ្យដឹងថា ពានរង្វាន់ FIVB Volleyball Men’s Nations League 2024 ត្រូវបានរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទះអន្តរជាតិ ចាប់ផ្ដើមដំណើរការប្រកួតកាលពីថ្ងៃទី២១ ខែឧសភា ដោយមានក្រុមចូលរួមមកពីតាមទ្វីបនានាចំនួន១៦ក្រុម នឹងបញ្ចប់ទៅវិញនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤៕

Share.