សិល្បៈជាតិ៖ អស់រយៈពេល ៧ ឆ្នាំមកហើយដែលឧកញ៉ា ស្រី ណារួម ហៅ ម៉ែរួយ បានប្រឡូកចំពោះការវាយលុកផលិតផលនៅលើទីផ្សារអនឡាញន៍ ដោយមិនចាំបាច់មានតារា ឬ SuperStar ជួយប្រម៉ូដផលិតផលឡើយ។ តែដោយឡែក នៅពាក់កណ្ដាលឆ្នាំ ២០២៤ នេះ ម៉ែរួយ ហ៊ានថ្វាយថវិកាយ៉ាងមហាសាល ដើម្បីការយាង និងអញ្ជើញ ព្រះនាងតូច នរោត្តម ចេនណា ជាទូតសុច្ឆនៈ។

នៅពេលបានជួបព្រះភ័ក្ត្ររបស់ ព្រះនាងតូច នរោត្តម ចេនណា ដោយផ្ទាល់ និងស្ដាប់បានបន្ទូលព្រះនាងទៀតនោះ  ម៉ែរួយ បានលើកឡើងថា ព្រះនាងតូចគឺពិតជាអ្នកមានបុណ្យពិតៗតែម្ដង។ គួរឱ្យកត់សម្គាល់ដែរថា សម្រាប់ឆ្នាំ ២០២៤ នេះ គេសង្កេតឃើញព្រះនាងតូច នរោត្តម ចេនណា ទើបតែមានព្រះជន្មាយុ ១២ ព្រះវស្សា ប៉ុន្តែព្រះនាងទទួលបានឱកាសការងារជាទូតសុច្ឆន្ទៈយ៉ាងច្រើនសន្ធឹកសន្ធាប់ បន្ទាប់ពីការងារសិល្បៈនានា ទាំងក្នុងស្រុក និងឆាកអន្តរជាតិ។

សូមជម្រាបថា ដើម្បីជាការលើកទឹកចិត្តដល់អ្នកគាំទ្រ ព្រះនាងតូច នរោត្តម ចេនណា និងអតិថិជនរបស់ក្រុមហ៊ុន រួយ អ៊ីនហ្វីននីធី នៅក្នុងកម្មវិធីប្រកាស BA ទាំងមូលក៏មានការលេងហ្គេមដើម្បីទទួលបានឡេក្លៀកហ្រ្វីរហូតដល់ទៅ ៣០០០ ប្រអប់ តាមរយៈការស៊ែរ ២ដងទាយឈ្មោះ BA ធំផងដែរ។ ក្រៅពីព្រឹត្តិការណ៍ដ៏ធំមួយនេះហើយ ឧកញ៉ា ស្រី ណារួម ក៏នឹងត្រៀមពញ្ញាក់អារម្មណ៍អ្នកគាំទ្របន្តទៀតជាមួយព្រឹត្តិការណ៍ធំៗរបស់ក្រុមហ៊ុន៕

Share.