ផ្កា​ក្ងោក​រីក​សំពោង​ព្រោងព្រាត​នៅ​តាម​ដង​វិថី​តូច​ធំ និង​ជំនីរ​ភ្នំ​ក្នុង​ក្រុង​កែប​។ ទិដ្ឋភាព​ដ៏​មនោរម​នេះ មួយ​ឆ្នាំ​មាន​តែ​ម្ដង ហើយ​ក៏​មិន​នៅ​យូរ​ប៉ុន្មាន​ទៀត​ដែរ ផុត​ខែ​មិថុនា​នេះ ផ្កា​ក្ងោក​នឹង​រុះរោយ​ជា​បណ្ដើរ​។ ប្រសិនបើ​មាន​ពេល​គួរ​ទៅ​ទស្សនា​កម្សាន្ត​ឲ្យ​បាន​សប្បាយ និង​ថត​រូប​ទុក​ជា​អនុស្សាវរីយ៍​។

ខេត្ត​កែប ជា​ខេត្ត​តូច​មួយ​ជាប់​មាត់​សមុទ្រ មាន​ស្រុក​មួយ គឺ​ស្រុក​ដំណាក់​ចង្អើរ និង​ក្រុង​កែប​។ មាន​ឆ្នេរ​ខ្សាច់​ពីរ គឺ​ឆ្នេរ​ស្រី-ស នៅ​ក្នុង​ក្រុង​កែប និង​ឆ្នេរ​ធម្មជាតិ​អង្កោល ក្នុង​ស្រុក​ដំណាក់​ចង្អើរ ចម្ងាយ​ពី​ក្រុង​កែប​ជិត​១​គីឡូម៉ែត្រ​។ ខេត្ត​កែប​សម្បូរ​ដោយ​រុក្ខវិថី (ផ្លូវ​អម​ដើម​ឈើ) និង​តីរវិថី (ផ្លូវ​មាត់​សមុទ្រ​ ឬ​ផ្លូវ​មាត់​ទឹក​)។ ភ្នំ​ជាប់​នឹង​សមុទ្រ​គ្រប​ដោយ​ព្រៃ​ឈើ​ក្រាស​ឃ្មឹក នាំ​ឲ្យ​អាកាសធាតុ​ត្រជាក់​ល្មម​។

ដោយ៖ ឈិន ធារ៉ាត់

Share.