ក្រុមបាល់ទះជម្រើសជាតិអ៊ីរ៉ង់ ស្ថិតនៅបាតតារាង លេខរៀងទី១៦ នៃពានរង្វាន់បាល់ទះពិភពលោក​ផ្នែក​បុរស​ FIVB Volleyball Men’s Nations League 2024 ដែល​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទះ​អន្តរជាតិ ក្រោយឆ្លងកាត់ ៨ប្រកួត មិនដែលឈ្នះសោះ ចាញ់ទាំង៨ មាន២ពិន្ទុ។

តារាងចំណាត់ថ្នាក់​ FIVB Volleyball Men’s Nations League 2024 បណ្តោះអាសន្ន៖

១ អ៊ីតាលី ៨ប្រកួត​ ឈ្នះ៧ ចាញ់១ មាន២១ពិន្ទុ
២ ស្លូវេនី ៨ប្រកួត​ ឈ្នះ៧ ចាញ់១ មាន១៨ពិន្ទុ
៣ ប៉ូឡូញ ៨ប្រកួត​ ឈ្នះ៦ ចាញ់២ មាន១៨ពិន្ទុ
៤ បារាំង ៨ប្រកួត​ ឈ្នះ៦ ចាញ់២ មាន១៧ពិន្ទុ
៥ ជប៉ុន ៨ប្រកួត​ ឈ្នះ៦ ចាញ់២ មាន១៦ពិន្ទុ
៦ ប្រេស៊ីល ៨ប្រកួត​ ឈ្នះ៥ ចាញ់៣ មាន១៦ពិន្ទុ
៧ កាណាដា ៨ប្រកួត​ ឈ្នះ៤ ចាញ់៤ មាន១៣ពិន្ទុ
៨ គុយបា ៨ប្រកួត​ ឈ្នះ៤ ចាញ់៤ មាន១២ពិន្ទុ
៩ អាហ្សង់ទីន ៨ប្រកួត​ ឈ្នះ៤ ចាញ់៤ មាន១១ពិន្ទុ
១០ ​ស៊ែប៊ី ៨ប្រកួត​ ឈ្នះ៣ ចាញ់៥ មាន១០ពិន្ទុ
១១ ​អាល្លឺម៉ង់ ៨ប្រកួត​ ឈ្នះ៣ ចាញ់៥ មាន៩ពិន្ទុ
១២ សហរដ្ឋអាមេរិក ៨ប្រកួត​ ឈ្នះ៣ ចាញ់៥ មាន៩ពិន្ទុ
១៣ ​ហូឡង់ ៨ប្រកួត​ ឈ្នះ៣ ចាញ់៥ មាន៩ពិន្ទុ
១៤ ប៊ុលហ្គារី ៨ប្រកួត​ ឈ្នះ២ ចាញ់៦ មាន៥ពិន្ទុ
១៥ ​ទួរគី ៨ប្រកួត​ ឈ្នះ១ ចាញ់៧ មាន៥ពិន្ទុ
១៦ អ៊ីរ៉ង់ ៨ប្រកួត​ ចាញ់៨ មាន២ពិន្ទុ។

ពានរង្វាន់ FIVB Volleyball Men’s Nations League រៀបចំ​ឡើង​ពី​ឆ្នាំ​២០១៨ មក​ខណៈ​ឆ្នាំ​ដំបូង​ធ្វើ​ឡើង​នៅ​ទីក្រុង Lille ប្រទេស​បារាំង និង​ឆ្នាំ​បន្ទាប់​ធ្វើ​ឡើង​នៅ​ទីក្រុង Chicago សហរដ្ឋ​អាមេរិក ហើយ​ក្រុម​ជម្រើស​ជាតិ​រុស្ស៊ី ឈ្នះ​ជើង​ឯក​ទាំង២​លើក ស្រប​ពេល​ឆ្នាំ​២០២០ កន្លង​ទៅ​ត្រូវ​បាន​រំសាយ​ចោល​ដោយ​សារ​ស្ថានភាព​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩។

លុះដល់ឆ្នាំ ២០២១ ធ្វើនៅទីក្រុង Rimini ប្រទេសអ៊ីតាលី ជើង​ឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិប្រេស៊ីល ចំណែកឯឆ្នាំ ២០២២ ធ្វើនៅទីក្រុង Bologna ប្រទេសអ៊ីតាលី ជើងឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិបារាំង និងចុងក្រោយឆ្នាំ ២០២៣ ធ្វើនៅទីក្រុង Gdańsk ប្រទេសប៉ូឡូញ ជើងឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិប៉ូឡូញ។ ខណ:ក្រុមបាល់ទះជម្រើសជាតិជប៉ុន ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៣ (មេដាយសំរិទ្ធ) ម្តងប៉ុណ្ណោះកាលពីឆ្នាំ២០២៣៕

Share.