សិល្បៈជាតិ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មិថុនា​នេះ គឺជា​លើក​ទី​៤ហើយ ដែល​អ្នក​មីង​ ជុំ រស្មី​ ហៅស្រីទូច បាន​ឡើង​តុលាការ ប៉ុន្តែ​លើក​នេះ​ អ្នក​មីង​បាន​បង្ហាញ​ពី​ក្ដីរំភើប​ និង​អស់ចិត្ត​ ដែល​អាច​ឆ្លើយឆ្លងតទល់​​គ្នា​ជាមួយ​នឹង​ភាគី ឪពុក​ចុង​របស់​ខ្លួន។

ត្បិត​លើក​នេះនៅតែ​មិន​ទាន់​មាន​សេចក្ដី​សម្រេច​ណា​មួយ​ច្បាស់លាស់​ ប៉ុន្តែ​អតីត​អ្នក​កំប្លែងរូប​នេះ​បាន​អះអាងថា ដើម្បី​ចង់​បញ្ចប់​ទំនាស់ដ៏រ៉ាំរ៉ៃ​នេះ​ អ្នក​មីង​សុខ​ចិត្ត​ចោល​ទ្រព្យ​ដែល​មាន​តម្លៃ​មហាសាល​ ដោយ​សុំ​ត្រឹមតែ​​ផ្ទះល្វែង​​ដែល​អាច​ឱ្យ​សាច់ញាតិ​បងប្អូន​មាន​គ្នា​ជាង​១០​នាក់​ មាន​ទ្រនំ​បាន​ជ្រក​កោនត្រឹម​ត្រូវ​មិន​ចាំ​​​បាច់​ជួល​គេ​ ​ និង​ដី​មួយ​កន្លែងនៅ​ខេត្ត​ពោធិ៍សាត់​តែ​ប៉ុណ្ណោះ​។ ហើយជាចុងក្រោយ​អ្នក​មីង​ ជុំ រស្មី​ បាន​​លើក​ជា​សំណូមពរ យ៉ាង​ដូច្នេះ សូមទស្សនាវីដេអូព័ត៌មានពឹស្ដារ៖

Share.