សិល្បៈជាតិ៖ ប្លែកជាងឆ្នាំរាល់ដងបន្តិច កម្មវិធី Miss Universe Cambodia 2024 ដែលគ្រប់គ្រងដោយលោក ឈួង យីវឆូយ បានរៀបចំវគ្គ Casting Call Top 5 ដើម្បីចម្រាញ់យកបេក្ខនារីឆ្នើមម្នាក់ពីស្ត្រីដ៏អស្ចារ្យចំនួន ៥ រូប នឹងមានម្នាក់ក្លាយជាអ្នកតំណាងឱ្យប្រទេសកម្ពុជាទៅចូលរួមប្រកួតនៅឆាកអន្តរជាតិ។

នៅក្នុងបេសកកម្មសំខាន់មួយនេះ តម្រូវឱ្យសុភាពស្ត្រីដ៏អស្ចារ្យទាំង ៥រូបចូលមកជួប និងជ្រើសរើសដោយគណៈកម្មការទាំង ៥ នាក់ដែលមានពីស្ថាប័នជំនាញផ្សេងៗគ្នាដូចជា លោ កឈួង យីវឆូយ កញ្ញា រឿន ណាត លោក LUIS PORTELLS លោក ជ័យ រដ្ឋា និងលោក RYNIER ABELLO  ដែលអ្នកសម្រិតសម្រាំងពិសេសមួយជាមួយការស្វែងរកម្ចាស់គ្រងតំណែងកញ្ញាឯកចក្កវាឡកម្ពុជាឆ្នាំ២០២៤ដ៏មានលក្ខណសម្បត្តិស័ក្ដសមមួយរូប។

ចំពោះការកញ្ញា រឿន ណាត ដែលជា Miss Universe Cambodia និងជាគណៈកម្មការដាក់ពិន្ទុរមួយរូបដែរនោះ បានសង្កត់ធ្ងន់ទៅលើសំណួរចាក់ដល់បេះដូងបេក្ខនារីម្នាក់ៗ ក្នុងការតាំងជំហរជាបេក្ខភាពបន្តវេន។

សូមជម្រាបថា បេក្ខភាពកំពូលទាំង ៥ រូប នៅមិនទាន់បានបង្ហាញមុខជាផ្លូវការឱ្យអ្នកគាំទ្របានដឹងនៅឡើយទេ យើងនឹងរង់ចាំមើលបន្តទៀតថា តើសុភាពស្ត្រីដ៏មានឥទ្ធិពលមួយរូបត្រូវបានជ្រើសរើសដើម្បីតំណាងប្រទេសកម្ពុជានៅក្នុងកម្មវិធី កញ្ញាឯកចក្កវាឡកម្ពុជា ក្នុងពេលខាងមុខនេះ។ កុំភ្លេចរង់ចាំគាំទ្រ និងទទួលស្វាគមន៍ទាំងអស់គ្នានាឆាប់ៗខាងមុខនេះ!

Share.