សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា កម្ពុជាមិនត្រូវ ការរស់ដោយការអនុគ្រោះ ឬប្រណីរបស់នរណានោះទេ តែកម្ពុជាបានខិតខំប្រឹងរស់ ដោយខ្លួនឯង។

ការថ្លែងរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលបែបនេះធ្វើឡើងនាឱកាសដែលសម្តេចចូលរួមជាអធិបតី ពិធីប្រគល់សញ្ញាបបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យ លីមកុកវីង នាព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ។

សម្តេចបានបញ្ជាក់ថា យើងមិនត្រូវការរស់ ដោយសារការប្រណីរបស់គេទេ យើងត្រូវ ការរស់ខ្លួនឯង ទើបមានចីរភាព និងខ្លាំង បើយើងរស់ដោយសារគេអនុគ្រោះ ត្រូវតែផ្តល់ ប្រាក់កម្ចី យើងមិនអភិវឌ្ឍខ្លួនឯង យើងនៅតែពឹងគេមួយជីវិត។

ក្នុងនោះដែរ សម្តេចបានលើកឡើងថា «យើងចង់ឯករាជ្យ» គឺត្រូវតែធ្វើខ្លួនឯងរស់ ដោយខ្លួនឯង មិនត្រូវពឹងលើការអនុគ្រោះយោគយល់ដោយនរណានោះទេ ហើយយើង ប្រកួតស្មើភាពគ្នាជាមួយគ្រប់ប្រទេសទាំងអស់៕

Share.