កីឡាករ​ប្រដាល់គុនខ្មែរដែលមានរហស្សនាមថា «អធិរាជអំបោះឆៅ» ធន់ រិទ្ធី ​បានយកឈ្នះ សៃយុគ ដោយពិន្ទុ ការប្រកួតមិត្តភាពអន្តរជាតិ យប់ថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តបន្ទាយមានជ័យ ក្នុងព្រឹត្តិការណ៍ THE BATTLE OF KING II។

៣ទឹកពេញចៅក្រមទាំង៥រូបបានផ្តល់ពិន្ទុរួមមានដូចជា៖

  • ចៅក្រមទី១ ៥៩-៥៦ ធន់ រិទ្ធី ឈ្នះ
  • ចៅក្រមទី២ ៥៧-៥៧ ស្មើគ្នា
  • ចៅក្រមទី៤ ៥៩-៥៨ ធន់ រិទ្ធី ឈ្នះ
  • ចៅក្រមទី៤ ៥៩-៥៨ សៃយុគ ឈ្នះ
  • ចៅក្រមទី៥ ៥៨-៥៧ ធន់ រិទ្ធី ឈ្នះ។

ចំពោះប្រវត្តិជួបគ្នា៣លើករវាង ធន់ រិទ្ធី ​និង សៃយុគ ហើយលទ្ធផលគឺ ធន់ រិទ្ធី ឈ្នះ១លើក ស្មើ១លើក និងសៃយុគ ឈ្នះ១លើក។

ដោយឡែកមុនការប្រកួតកីឡាករ ធន់ រិទ្ធី បានលើកឡើងថា៖«សម្រាប់ជំនួបជាមួយកីឡាករថៃ សៃយុគ លើកទី៣នេះ ក្នុងព្រឹត្តិការណ៍ THE BATTLE OF KING 2 គឺជាការជួបគ្នាលើកចុងក្រោយហើយ ទោះឈ្នះឬចាញ់ក៏ដោយ»។

តើប្រិយមិត្តអ្នកគាំទ្រប្រដាល់គុនខ្មែរយល់យ៉ាងណាចំពោះការប្រកួតរវាង ធន់ រិទ្ធី ​និង សៃយុគ គិតថាដាច់ស្រឡះឬក៏អត់ Comment នៅខាងក្រោមបាន៕

Share.