ក្រុមបាល់ទាត់យុវជនអាយុក្រោម១៩ឆ្នាំ វិសាខា ឡើងឈរកំពូលតារាង ក្រោយប្រកួតយឈ្នះលើក្រុមយុវជនអាយុក្រោម ១៦ឆ្នាំ របស់បឹងកេត នៅសប្ដាហ៍ទី៥ ក្នុងលទ្ធផល ២ទល់និង១ ក្នុងការប្រកួតពានរង្វាន់ជើងឯកខេមបូឌានលីគយុវជន U16 Cambodian Youth League ឆ្នាំ២០២៤។

ដោយឆ្លងកាត់ ៥ប្រកួតកន្លងមក យុវជនអាយុក្រោម១៩ឆ្នាំ វិសាខា ឈ្នះ ៤ប្រកួត ចាញ់ ១ប្រកួត ស៊ុតបញ្ចូលទីបាន ១៣គ្រាប់ មាន ១៥ពិន្ទុ។
តារាងចំណាត់ថ្នាក់ ត្រឹមសប្ដាហ៍ទី៥៖

លទ្ធផល សរុបប្រកួតនៅសប្ដាហ៍ទី៥៖

តាមការគ្រោងទុក កម្មវិធីប្រកួតលីគយុវជនកម្ពុជានឹងចាប់ផ្តើមនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ក្នុងចំណោមការប្រកួតសរុប២១សប្ដាហ៍។ រូបមន្តនៃការប្រកួតគឺវិលជុំសន្សំពិន្ទុ២ជើង (ក្នុងដី និងក្រៅដី) មុនពេលយកក្រុមកំពូលទាំង៤ឡើងទៅប្រកួតជុំទី៣ដែលមាន៣ប្រកួតទៀត។ ក្រុមមានពិន្ទុខ្ពស់ជាងគេជាជើងឯក៕


