ពានរង្វាន់ឯកត្តជនបាល់ទះ​ផ្នែក​បុរសកម្រិតពិភពលោក 2024 FIVB Volleyball Men’s Nations League រួមមានដូចខាងក្រោម៖

  • Best middle blocker/អ្នកដេញបាល់លឿនល្អជាងគេ បានទៅលើកីឡាករ Nicolas Le Goff របស់់បារាំង និង Jakub Kochanowski របស់ប៉ូឡូញ
  • Best setter/អ្នកលើកបាល់ល្អជាងគេ បានទៅលើកីឡាករ Antoine Brizard របស់បារំាង
  • Best Spiker/អ្នកប្រយុទ្ធល្អជាងគេ បានទៅលើកីឡាករ Jean Patry របស់បារំាង
  • Best outside spikers Yūki Ishikawa របស់ជប៉ុន និង Tomasz Fornal របស់ប៉ូឡូញ
  • Best libero/អ្នកការពារល្អជាងគេ Tomohiro Yamamoto របស់ជប៉ុន
  • The Most Valuenle Player/អ្នកប្រយុទ្ធល្អជាងគេ បានទៅលើកីឡាករ Antoine Brizard របស់បារំាង។

ក្រុមបាល់ទះជម្រើសជាតិបារាំង បានក្លាយជាម្ចាស់ជើងឯក​បាល់ទះ​ផ្នែក​បុរសកម្រិតពិភពលោក 2024 FIVB Volleyball Men’s Nations League ក្រោយឈ្នះជប៉ុន នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៣-១ (23–25, 25–18, 23–25, 23–25) ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤។

ស្របពេលក្រុមបាល់ទះជម្រើសជាតិប៉ូឡូញ ដណ្តើមបានចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះស្លូវេនី ក្នុងលទ្ធផល ៣សិតទល់នឹង០ (24–26, 16–25, 17–25)។

គួរដឹងថាពានរង្វាន់​បាល់ទះ​ផ្នែក​បុរស​ 2024 FIVB Volleyball Men’s Nations League​ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទះ​អន្តរជាតិ បានចាប់​ផ្ដើម​ដំណើរ​ការ​ពីថ្ងៃទី២១ ឧសភា ដល់ថ្ងៃទី១ កក្កដា ២០២៤ ដោយ​មាន​ក្រុម​ចូលរួម​មក​ពី​តាម​ទ្វីប​នានា​ចំនួន១៦ក្រុម ធ្វើឡើង​នៅប្រទេសប៉ូឡូញ៕

Share.