ការប្រកួតពានរង្វាន់លីគយុវជនអាយុក្រោម ១៩ឆ្នាំ Cambodian Youth League ឆ្នាំ២០២៤ បានបញ្ចប់ការប្រកួតសប្តាហ៍ទី៧ ហើយកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ ក្នុងនោះឃើញថា ក្រុមខ្លាំងវិសាខា បានបន្តឈ្នះលើក្រុមអង្គរថាយហ្គឺរ ខណៈក្រុមភ្នំពេញក្រោន ឈ្នះណាហ្គាវើលដ៍ ។

លទ្ធផលការប្រកួតសប្តាហ៍ទី៧

ពានរង្វាន់​លីគ​យុវជន​ក្រោម​អាយុ​១៩​ឆ្នាំ​ រដូវកាល​២០២៤ ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ដល់​ថ្ងៃ​ទី​៣​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ដោយ​មាន​ក្លិប​ជា​សមាជិក​ចំនួន​១០​ក្រុម​ចូលរួម​ប្រកួត​ប្រជែង ខណៈ​រូបមន្ត​ប្រកួត​តម្រូវ​ឱ្យ​ក្រុម​ជា​សមាជិក​ប្រកួត​វិលជុំ​ចំនួន​៣ជើង ហើយ​ក្រុម​ដែល​មាន​ពិន្ទុ​​ខ្ពស់​ជាង​គេ​ចំនួន​៤ក្រុម មាន​ឈ្មោះ​ទៅ​ប្រកួត Top4 បន្ត​យក​ជើង​ឯក​ប្រចាំ​រដូវកាល៕

Share.