ក្រោយ​ចាប់​ពូល​រួច​រាល់​ក្រុម​កីឡាករ​អេឡិចត្រូនិករបស់​កម្ពុជា See You Soon ស្ថិត​នៅ​ក្នុង​ពូល B ជា​មួយ​ក្រុម Fnatic ONICមក​ពី​ឥណ្ឌូនេស៊ី ក្រុម Selangor Red Giants ម៉ាឡេស៊ី និង ក្រុម Team Falcons​ ម្ចាស់ផ្ទះអារ៉ាប់ប៊ីសាអ៊ូឌីត សម្រាប់​ការប្រកួត​នៅ MSC 2024។

ក្នុង​នោះ​សម្រាប់​ក្រុម​ដែលបាន​ចាប់​ពូល​រួម​រាក់ ​ស្ថិត​នៅ​ក្នុងវគ្គ Group Stage ប្រកួត​ជម្រុះ​ក្នុង​ពូល នឹង​ត្រូវ​រង់​ចាំ មួយក្រុម​ដែល​ប្រតួត​ក្នុង​វគ្គ Wild Card មាន ៨ក្រុម ដើម្បី​ទទួល​បាន​មួយ​កៅអី​ឡើង​មក​កាន់​វគ្គ Group Stage។

ក្រុម​ដែល​នឹង​ត្រូវ​ប្រកួត​ដណ្ដើម​កៅអី​ក្នុង​វគ្គ Wild Card មាន ៨ក្រុម៖

ក្រុមស្ថិត​នៅ​ក្នុងវគ្គ Group Stage ដែល​បាន​ចាប់​ពូល​រួម​រាល់៖

ក្រុម See You Soon បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក2024 MPL KH Season 6​ ក្រោយយក​ឈ្នះ D-Roar Esports ក្នុង​លទ្ធផល ៤ទល់និង ២ វគ្គផ្ដាច់ព្រ័ត្រ កាល​ពី​ថ្ងៃទី១៩ ឧសភា និង​ជា​ក្រុម​តំណាង​កម្ពុជា ទៅ​ដណ្ដើ​ប្រាក់​រង្វាន់ ១លានដុល្លារនៅ អារ៉ាប់ប៊ីសាអ៊ូឌីត។

សម្រាប់​ការប្រកួត​នៅ MLBB Mid Season Cup 2024 ហៅកាត់ MSC ដែល​ក្រុម See You Soon នឹង​ទៅ​ចូល​រួម​ប្រកួត​ប្រជែង មាន​ក្រុម​ខ្លាំង​ៗ​ជា​ច្រើន​មក​ពី​ជុំវិញពិភពលោក សរុប​ចំនួន ២៣ក្រុម ដែល​មាន ៨ក្រុម​ត្រូវ​ប្រកួត​ជម្រុះ​នៅវគ្គ Wild Card ដើម្បី​យកជើង​ខ្លាំង ១៥ក្រុម ឡើង​ទៅ​វគ្គ Group Stage ប្រកួត​ដណ្ដើម​ជើង​ឯក។

គួរបញ្ជាក់ផងដែរថា កាលប្រកួតនៅ Mid Season Cup (MSC) ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ទីក្រុម Riyadh ប្រទេស អារ៉ាប់ប៊ីសាអ៊ូឌីត ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៦ ខែមិថុនា រហូតដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ខណ:មានប្រាក់រង្វាន់សរុបប្រមាណជា ៣លាន​ដុល្លារ៕

Share.