ទីបំផុតក្រុមបាល់ទះជម្រើសជាតិអ៊ីរ៉ង់ រកបានជ័យជម្នះជាលើកដំបូង នៃពានរង្វាន់បាល់ទះពិភពលោក​ផ្នែក​បុរស​ FIVB Volleyball Men’s Nations League 2024 ដែល​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទះ​អន្តរជាតិ ក្រោយឆ្លងកាត់ ៩ប្រកួត ឈ្នះ១ ចាញ់ទាំង៨ មាន៤ពិន្ទុ បន្តឈរបាតតារាងលេខ១៦ដដែល។

៩ប្រកួតរបស់ក្រុមបាល់ទះបុរសអ៊ីរ៉ង់ មានដូចខាងក្រោម៖

ប្រកួតទី១៖ អ៊ីរ៉ង់ ១-៣ ស៊ែប៊ី (25–27, 25–17, 19–25, 18–25)
ប្រកួតទី២៖ អ៊ីរ៉ង់ ០-៣ អ៊ីតាលី (19–25, 18–25, 11–25)
ប្រកួតទី៣៖ គុយបា ៣-១ អ៊ីរ៉ង់ (25–20, 14–25, 25–21, 25–21 )
ប្រកួតទី៤៖ អ៊ីរ៉ង់ ២-៣ ​អាហ្សង់ទីន (25–23, 29–31, 25–20, 20–25, 13–15)
ប្រកួតទី៥៖ អ៊ីរ៉ង់ ០-៣ ជប៉ុន (23–25, 22–25, 17–25)
ប្រកួតទី៦៖ អ៊ីរ៉ង់ ១-៣ ប្រេស៊ីល (19–25, 25–22, 16–25 , 23–25)
ប្រកួតទី៧៖ ប៊ុលហ្គារី ៣-២ អ៊ីរ៉ង់ (20–25, 25–22, 25–23 , 20–25, 15–11)
ប្រកួតទី៨៖ តួកគី ៣-១ អ៊ីរ៉ង់ (22–25, 25–23, 25–23, 27–25)
ប្រកួតទី៩៖ អ៊ីរ៉ង់ ៣-២ សហរដ្ឋអាមេរិក (26–28, 25–23, 25–18, 26–28, 15–13)។

ពានរង្វាន់ FIVB Volleyball Men’s Nations League រៀបចំ​ឡើង​ពី​ឆ្នាំ​២០១៨ មក​ខណៈ​ឆ្នាំ​ដំបូង​ធ្វើ​ឡើង​នៅ​ទីក្រុង Lille ប្រទេស​បារាំង និង​ឆ្នាំ​បន្ទាប់​ធ្វើ​ឡើង​នៅ​ទីក្រុង Chicago សហរដ្ឋ​អាមេរិក ហើយ​ក្រុម​ជម្រើស​ជាតិ​រុស្ស៊ី ឈ្នះ​ជើង​ឯក​ទាំង២​លើក ស្រប​ពេល​ឆ្នាំ​២០២០ កន្លង​ទៅ​ត្រូវ​បាន​រំសាយ​ចោល​ដោយ​សារ​ស្ថានភាព​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩។

លុះដល់ឆ្នាំ ២០២១ ធ្វើនៅទីក្រុង Rimini ប្រទេសអ៊ីតាលី ជើង​ឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិប្រេស៊ីល ចំណែកឯឆ្នាំ ២០២២ ធ្វើនៅទីក្រុង Bologna ប្រទេសអ៊ីតាលី ជើងឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិបារាំង និងចុងក្រោយឆ្នាំ ២០២៣ ធ្វើនៅទីក្រុង Gdańsk ប្រទេសប៉ូឡូញ ជើងឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិប៉ូឡូញ។ ខណ:ក្រុមបាល់ទះជម្រើសជាតិជប៉ុន ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៣ (មេដាយសំរិទ្ធ) ម្តងប៉ុណ្ណោះកាលពីឆ្នាំ២០២៣៕

Share.