ក្រុមបាល់ទះនារីថៃ នឹង​ត្រូវ​ជួប​ក្រុម​មិន​ទាន់​បរាជ័យសោះ​នារីប្រេស៊ី នៃ​ព្រឹត្តិការណ៍​ប្រកួតពាន​រង្វាន់​បាល់ទះ​ផ្នែក​នារីកម្រិតពិពភលោក ​ FIVB Volleyball Women’s Nations League ឆ្នាំ២០២៤ នៅវគ្គ ៨ក្រុម​ចុង​ក្រោយ។

តើ​ក្រុមបាល់ទះនារី​ថៃ អាច​បញ្ជប់​កំណត់​ត្រា​ឈ្នះ​របស់​ក្រុមបាល់ទះនារីប្រេស៊ីលបាន​ឬយ៉ាងណា? ខណ:ចំនួន​ ១២ប្រកួត​ជាប់​គ្នាប្រេស៊ី មិន​ទាន់​ស្គាល់រសជាតិចាញ់សោះ និងកំពុង​កាន់កាប់​តំណែង​កំពូល​តារាង ​ក្នុង​ពានរង្វាន់​បាល់ទះ​អន្តរជាតិ ឆ្នាំ២០២៤។

កម្មវិធីប្រកួត​ថ្ងៃទី២០ មិថុនា ២០២៤៖

  • ក្រុមបាល់ទះនារីចិន ត្រូវជួប ជប៉ុន វេលាម៉ោង ៥:០០នាទីល្ងាច
  • ក្រុមបាល់ទះនារីប្រេស៊ីល ត្រូវជួប ថៃ វេលាម៉ោង ៨:៣០នាទីយប់

កម្មវិធីប្រកួត​ថ្ងៃទី២១ មិថុនា ២០២៤៖

  • ក្រុមបាល់ទះនារីអ៊ីតាលី ត្រូវជួប សហរដ្ឋអាមេរិក វេលាម៉ោង ៥:០០នាទីល្ងាច​
  • ក្រុមបាល់ទះនារីប៉ូឡូញ ត្រូវជួប តួកគី វេលាម៉ោង ៨:៣០នាទីយប់

ក្រោយ​រក​ឃើញ​ក្រុម​ដែល​ឈ្នះ នឹង​ដឹកដៃគ្នាឡើង​នៅ​កាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែល​នឹង​ត្រួវ​ប្រកួត​នៅ​ថ្ងៃទី២២ ខែមិថុនា ក្រុម​ដែល​ឈ្នះ នឹង​បន្ត​ជួប​គ្ន​នៅវគ្គផ្ដាច់​ព្រ័ត្រ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីដណ្ដើមជើងឯក។

សម្រាប់​លទ្ធផលឆ្លង​កាត់​ ១២ប្រកួត​រួម​មក​ឃើញ​ថា ក្រុមបាល់ទះនារីប្រេស៊ីល មិនដែល​ចាញ់​សោះរួមមាន៖

ប្រកួតទី១៖ ប្រេស៊ីល ៣-១ កាណាដា (26–24, 23–25, 26–24, 25–12)
ប្រកួតទី២៖ ប្រេស៊ីល ៣-០ កូរ៉េខាងត្បូង (25–15, 25–19, 25–17)
ប្រកួតទី៣៖ ប្រេស៊ីល ៣-១ សហរដ្ឋអាមេរិក (25–22, 25–16, 18–25, 25–19)
ប្រកួតទី៤៖ ប្រេស៊ីល ៣-០ ស៊ែប៊ី (25–15, 25–19, 25–19)
ប្រកួតទី៥៖ ប្រេស៊ីល ៣-២ ជប៉ុន (24–26, 26–24, 19–25, 25–20, 15–11)
ប្រកួតទី៦៖ ប្រេស៊ីល ៣-១ ហូឡង់( 25–17, 20–25, 25–20, 25–18)
ប្រកួតទី៧៖ ប្រេស៊ីល ៣-២ អ៊ីតាលី (26–24, 25–27, 18–25, 25–19, 15–10)
ប្រកួតទី៨៖ ប្រេស៊ីល ៣-០ ថៃ (25–22, 25–14, 25–17 )
ប្រកួតទី៩៖ ប្រេស៊ីល ៣-១ ប៉ូឡូញ (22–25, 25–17, 25–17, 25–16)
ប្រកួតទី១០៖អាល្លឺម៉ង់១-៣ ប្រេស៊ីល (20–25, 22–25, 25–21, 24–26)
ប្រកួតទី១១៖ ប៊ុលហ្គារី ០-៣ ប្រេស៊ីល (11–25, 11–25, 23–25)
ប្រកួតទី១២៖ តួកគី ០-៣ ប្រេស៊ីល (14–25, 14–25, 19–25)​

ព្រឹត្តិការណ៍ ប្រកួតពានរង្វាន់​បាល់ទះ​កម្រិតពីភពលោកFIVB Volleyball Women’s Nations League ​ឆ្នាំ២០២៤ ត្រូវបាន​​រៀប​ចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទះ​អន្តរជាតិ ដែល​ប្រព្រឹត្តិទៅ​​នៅទីក្រុងបាងកក ប្រទេស​ថៃ ដោយ​បានចាប់​ផ្ដើម​ដំណើរ​ការប្រកួតពីថ្ងៃទី១៤ ឧសភា រហូតដល់ថ្ងៃទី២៣ មិថុនា ២០២៤។

ក្នុង​មាន​ក្រុម​មក​ពី​ ១៦ប្រទេសចូល​រួម​ ប្រកួតប្រជែង មានដូចជា៖ ប្រេស៊ីល, ប៊ុលហ្គារី, កាណាដា, ចិន, សាធារណរដ្ឋ​ដូ​មីនី​កែន, បារាំង, អាល្លឺម៉ង, អ៊ីតាលី, ជប៉ុន, ហូឡង់, ប៉ូឡូញ, ស៊ែប៊ី, កូរ៉េខាងត្បូង, តួកគី, សហរដ្ឋអាមេរិក និងថៃ។

ពានរង្វាន់ FIVB Volleyball Women’s Nations League ត្រូវ​បាន​រៀបចំ​ឡើង​ចាប់​ពី​ឆ្នាំ​២០១៨មក ​ខណៈ​ឆ្នាំ​ដំបូង និងឆ្នាំទី២ ​ធ្វើ​ឡើង​នៅ​ប្រទេស​ចិន ហើយ​ក្រុម​ជម្រើស​ជាតិអាមេរិក ឈ្នះ​ជើង​ឯក​ទាំង២​លើក ស្រប​ពេល​ឆ្នាំ​២០២០ កន្លង​ទៅ​ត្រូវ​បាន​រំសាយ​ចោល​ដោយ​សារ​ស្ថានភាព​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩។

លុះដល់ឆ្នាំ ២០២១ ធ្វើនៅប្រទេសអ៊ីតាលី ជើង​ឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិអាមេរិកដដែល ចំ ណែកឯឆ្នាំ ២០២២ ធ្វើនៅប្រទេសតួកគី ជើងឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិអ៊ីតាលី និង ចុង ក្រោយឆ្នាំ ២០២៣ ធ្វើនៅប្រទេសអាមេរិក ជើងឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិតួកគី៕

Share.