ក្រុម​បាល់ទះនារីអ៊ីតាលី​ គ្រងជើងឯក នៃ​ព្រឹត្តិការណ៍ប្រកួតពានរង្វាន់​បាល់ទះ​ផ្នែក​នារីកម្រិត​ពិពភ​លោក ​ FIVB Volleyball Women’s Nations League ឆ្នាំ២០២៤ ក្រោយ​យក​ឈ្នះ​លើកក្រុម​បាល់ទះនារីជប៉ុន នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុង​លទ្ធផល ៣សិតទល់និង១។

ក្រុមបាល់ទះនារីអ៊ីតាលី

សម្រាប់​លទ្ធផលនៅវគ្គផ្ដាច់ព្រ័ត្រមាន៖

ក្រុមដណ្ដើមជើងឯក៖ ក្រុមបាល់ទះនារីអ៊ីតាលី ៣-១ ក្រុមបាល់ទះនារីជប៉ុន (17–25, 17–25, 25–21, 20–25)

ក្រុមដណ្ដើមលេខ ៣៖ ក្រុមបាល់ទះនារី ប៉ូឡូញ ៣-២ ក្រុមបាល់ទះនារីប្រេស៊ីល (21–25, 28–26, 21–25, 25–19, 9–15)

រំលឹក​ថា សម្រាប់​ជ័យ​ជម្នះ​ជើង​ឯក​របស់ក្រុមបាល់ទះនារីអ៊ីតាលី នៅ​ឆ្នាំ២០២៤នេះ ក៏ជាលើក​ទី​២ ផង​ដែល​សម្រាប់ពួក​គេ ដោយ​លើកទី១ នៅ​ឆ្នាំ ២០២២ ធ្វើនៅប្រទេសតួកគី។​​

ក្រុមបាល់ទះនារីជប៉ុន

ព្រឹត្តិការណ៍ ប្រកួតពានរង្វាន់​បាល់ទះ​កម្រិតពីភពលោកFIVB Volleyball Women’s Nations League ​ឆ្នាំ២០២៤ ត្រូវបាន​​រៀប​ចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទះ​អន្តរជាតិ ដែល​ប្រព្រឹត្តិទៅ​​នៅទីក្រុងបាងកក ប្រទេស​ថៃ ដោយ​បានចាប់​ផ្ដើម​ដំណើរ​ការប្រកួតពីថ្ងៃទី១៤ ឧសភា រហូតដល់ថ្ងៃទី២៣ មិថុនា ២០២៤។

ក្នុង​មាន​ក្រុម​មក​ពី​ ១៦ប្រទេសចូល​រួម​ ប្រកួតប្រជែង មានដូចជា៖ ប្រេស៊ីល, ប៊ុលហ្គារី, កាណាដា, ចិន, សាធារណរដ្ឋ​ដូ​មីនី​កែន, បារាំង, អាល្លឺម៉ង, អ៊ីតាលី, ជប៉ុន, ហូឡង់, ប៉ូឡូញ, ស៊ែប៊ី, កូរ៉េខាងត្បូង, តួកគី, សហរដ្ឋអាមេរិក និងថៃ។

​ចំណាត់​ថ្នាក់​​ ក្នុង​នោះ​រួម​មាន៖

ក្រុមជើងឯក៖ ក្រុមបាល់ទះនារីអ៊ីតាលី
ក្រុមជើងឯករង៖ ក្រុមបាល់ទះនារីជប៉ុន
ចំណត់​ថ្នាក់​លេខ៣៖ ក្រុមបាល់ទះនារីប៉ូឡូញ
ចំណត់​ថ្នាក់​លេខ៤៖ ក្រុមបាល់ទះនារីប្រេស៊ីល
ចំណត់​ថ្នាក់​លេខ៥៖ ក្រុមបាល់ទះនារីចិន
ចំណត់​ថ្នាក់​លេខ៦៖ ក្រុមបាល់ទះនារីតួកគី
ចំណត់​ថ្នាក់​លេខ៧៖ ក្រុមបាល់ទះនារីអាមេរិក
ចំណត់​ថ្នាក់​លេខ៨៖ ក្រុមបាល់ទះនារីថៃ
ចំណត់​ថ្នាក់​លេខ៩៖ ក្រុមបាល់ទះនារី ហូឡង់
ចំណត់​ថ្នាក់​លេខ១០៖ ក្រុមបាល់ទះនារី កាណាដា
ចំណត់​ថ្នាក់​លេខ១១៖ ក្រុមបាល់ទះនារី សាធារណរដ្ឋ​ដូ​មីនី​កែន
ចំណត់​ថ្នាក់​លេខ១២៖ ក្រុមបាល់ទះនារី ស៊ែប៊ី
ចំណត់​ថ្នាក់​លេខ១៣៖ ក្រុមបាល់ទះនារី អាល្លឺម៉ង
ចំណត់​ថ្នាក់​លេខ១៤៖ ក្រុមបាល់ទះនារី បារាំង
ចំណត់​ថ្នាក់​លេខ១៥៖ ក្រុមបាល់ទះនារី កូរ៉េខាងត្បូង
ចំណត់​ថ្នាក់​លេខ១៦៖ ក្រុមបាល់ទះនារី ប៊ុលហ្គារី

ក្រុមបាល់ទះនារីប៉ូឡូញ

ពានរង្វាន់ FIVB Volleyball Women’s Nations League ត្រូវ​បាន​រៀបចំ​ឡើង​ចាប់​ពី​ឆ្នាំ​២០១៨មក ​ខណៈ​ឆ្នាំ​ដំបូង និងឆ្នាំទី២ ​ធ្វើ​ឡើង​នៅ​ប្រទេស​ចិន ហើយ​ក្រុម​ជម្រើស​ជាតិអាមេរិក ឈ្នះ​ជើង​ឯក​ទាំង២​លើក ស្រប​ពេល​ឆ្នាំ​២០២០ កន្លង​ទៅ​ត្រូវ​បាន​រំសាយ​ចោល​ដោយ​សារ​ស្ថានភាព​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩។

លុះដល់ឆ្នាំ ២០២១ ធ្វើនៅប្រទេសអ៊ីតាលី ជើង​ឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិអាមេរិកដដែល ចំ ណែកឯឆ្នាំ ២០២២ ធ្វើនៅប្រទេសតួកគី ជើងឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិអ៊ីតាលី និង ចុង ក្រោយឆ្នាំ ២០២៣ ធ្វើនៅប្រទេសអាមេរិក ជើងឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិតួកគី៕

Share.