ភ្នំពេញ ៖ មានករណីភ្ញាក់មួយបានកើតឡើង ដោយប្រទះឃើញសពនារីម្នាក់រូបស្រស់ម្នាក់ចងព្យួរកនៅជាប់នឹងចង្រឹងទ្វារបង្អួច ហើយបិទទ្វារចាក់សោរពីខាងក្រៅ កាលវេលាម៉ោង ៤ នឹង ៤០នាទីរសៀលថ្ងៃ ២៣ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅត្រង់ចំណុចបន្ទប់ជួលជាន់ទី០១ តាមបណ្តោយផ្លូវ ២៨៧ ក្នុងសង្កាត់បឹងកក់ទី០១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សពជនរងគ្រោះឈ្មោះ សួន មករា អាយុ២២ឆ្នាំ ភេទស្រីស្រុកកំណើតនៅស្រុកបាទី ខេត្តតាកែវ នឹងស្នាក់នៅបន្ទប់ជួលជាន់ទី០១ ក្នុងខណ្ឌទួលគោក ។

បើតាមការបញ្ជាក់ពីអ្នកក្បែរខាងបានប្រាប់ឱ្យដឹងថា នៅម៉ោងប្រហែលជា ០៣ទាបភ្លឺ ឈានចូលថ្ងៃថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ គាត់បានឃើញនារីរងគ្រោះខាងលើ នឹងបុរសជាសង្សារបានដើរចូលបន្ទប់ជួលជាមួយគ្នា រួចបិទទ្វាបន្ទប់បាត់តែម្តង។

បើតាមប្រភពពីក្រុមគ្រួសារសាច់ញាត្តិបានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤នេះ ម្ដាយបានទាក់ទងមកកូនស្រី តាមរយៈទូរស័ព្ទជាច្រើនដង ប៉ុន្តែកូនស្រីរងគ្រោះខាងលើមិនបានលើកទូរស័ព្ទនោះឡើយ ។ ភ្លាមៗ ក្រុមគ្រួសាររបស់សពរងគ្រោះ ក៏បានចេញពីខេត្តតាកែវ ឡើងមកភ្នំពេញ ដើម្បីមកមើលកូនស្រីរបស់ខ្លួន។ ប៉ុន្តែខណៈពេលមកដល់វេលាម៉ោង០៤ នឹង ៣៥នាទីរសៀលថ្ងៃដដែល មកដល់ចំណុចខាងមុខបន្ទប់ជួល ក៏ស្រាប់តែទ្វារបន្ទប់ចាក់សោរ ប៉ុន្តែគាត់មើលទៅខាងក្នុងបន្ទប់ ឃើញស្រមោលប៉ុន្តែគោះទ្វារយ៉ាងណាក៏មិនព្រមបើកទ្វារសោះ ទើបភ្លាមៗ គាត់បានហៅអ្នកក្បែរខាងមកជួយកាត់សោរ បន្ទាប់ពីកាត់សោររួច ក្រុមគ្រួសារចូលទៅក្នុងបន្ទប់ ធុំក្លិនស្អុយ ខណៈនោះគាត់ក៏បានមើលមកក្រោយ ប្រទះឃើញសាកសពកូនស្រី របស់ខ្លួនចងកព្យួរជាប់នឹងចង្រឹងដែក ស្លាប់បាត់ទៅហើយ។ ភ្លាមៗបានបង្កការភ្ញាក់ផ្អើលកើតឡើង និងរាយការណ៍ជូនសមត្ថកិច្ច ដើម្បីចុះមកពិន្យកន្លែងកើតហេតុ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ព័តខ្សែរកន្លែងកើតសហការជាមួយសមត្ថកិច្ចជំនាញកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការត្រួតពិនិត្យសាកសព មានស្លាកស្នាម ម្រាមដៃនៅលើបំពង់ក នឹង ឃើញសភាពសពចងកនឹងខ្សែជាប់ចង្រឹងទ្វារតែម្តង។

ក្រោយធ្វើការត្រួតពិនិត្យសពរួច បានសន្និដ្ឋានថា គឺជាករណីឃាតកម្ម ដោយជនរងគ្រោះត្រូវបានមនុស្សច្របាច់កសម្លាប់ រួចយកទៅព្យួរក តាមក្រោយ បន្ទាប់មកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគលសពអោយក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើត៕

អត្ថបទ៖ សេង សាវី

Share.