ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌ ចុះធ្វើរដ្ឋបាល រៀបចំសណ្តាប់ធ្នាប់ សុវត្តិភាព ក្នុងមូលដ្ឋាន ឃាត់ខ្លួនបានជនសង្ស័យចំនួន៦នាក់ ពាក់ព័ន្ធគ្រឿងញៀន កាលពីរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការខាងលើ កម្លាំងដឹកនាំដោយ លោក កៅ សារ៉ាវុធ អភិបាលរងនៃគណៈអភិបាលខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់ ដើម្បីសុវត្តិភាព នៅចំណុចខាងលើ បានឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ពាក់ព័ន្ធគ្រឿងញៀន និងដកហូតបានសម្ភារៈពាក់ព័ន្ធមួយចំនួន ។

ជនសង្ស័យទាំង៦នាក់ ត្រូវបាននាំទៅសាកសួរនៅផ្នែកជំនាញខណ្ឌ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទ៖ តាតុងសែនជ័យ

Share.