ភ្នំពេញ ៖ ជនសង្ស័យជួញដូរគ្រឿងញៀនចំនួន៥នាក់ ស្រី១នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងភ្នំពេញ ធ្វើការស្រាវជ្រាវ បង្ក្រាបចាប់ខ្លួនបាន ដកហូតបានដាវ គ្រឿងញៀន ចំណែកមេក្លោងម្នាក់ទៀតរត់គេចខ្លួនបាត់ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពបានឱ្យដឹងថា បន្ទាប់ពីធ្វើការស្រាវជ្រាវ មុខសញ្ញាជួញដូរគ្រឿងញៀន ក្នុងភូមិសាស្ត្រខាងលើ រហូតដល់កម្លាំងអាវុធហត្ថក្រុងភ្នំពេញ កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ចុះទៅបង្ក្រាបទីតាំងខាងលើ ឃាត់ខ្លួនបានជនសង្ស័យចំនួន៥នាក់ ប្រុស៤នាក់ ស្រី១នាក់ ដកហូតបានដាវ ថ្នាំញៀន ឧបករណ៍ជក់ ចំណែកមេក្លោងជាម្ចាស់ទីតាំងបានគេចខ្លួនបាត់ ។

ក្រោយចាប់ខ្លួនបាន ជនសង្ស័យ រួមជាមួយវត្ថុតាង នាំយកទៅការិយាល័យជំនាញ អាវុធហត្ថក្រុងភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.