ក្រុម​បាល់ទះ​នារី​ជប៉ុន រក​បានមេដាយ​ជាលើកដំបូង​ ក្នុង​ការ​ចូល​រួម​ប្រកួត​ប្រជែងចំនួន ៦លើ នៃព្រឹត្តិការណ៍​ប្រកួត​ពានរង្វាន់​បាល់ទះ​ផ្នែក​នារីកម្រិត​ពិពភ​លោក ​ FIVB Volleyball Women’s Nations League សម្រាប់​ឆ្នាំ២០២៤នេះ។

បើទោះជាបរាជ័យ​ក្រោម​ថ្វីដៃ​របស់​ក្រុម​នារីអ៊ីតាលី​ ក៏​ពិត​មែន​នេះ​សម្រាប់​ក្រុម​បាល់ទះ​នារី​ជប៉ុន គឺ​ជា​ជោជ័យ​ថ្មី​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ពាន​រង្វាន់​កម្រិត​ពិភព​លោម​មួយ​នេះ។ ដោយ​នៅ​ឆ្នាំ​ដំបូង​ ២០១៨ ជប៉ុន ទទួល​បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ១០ ប៉ុណ្ណោះ នៅ​ឆ្នាំបន្ទាប់ ២០១៩ ជប៉ុន ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ៩។

ដោយ​ឡែក​សម្រាប់​នៅ​ឆ្នាំ២០២០ ព្រឹត្តិការណ៍នេះ​ត្រូវ​បាន​រំសាយ​ដោយ​សារវិបាត់​កូវីដ លុះ​ដល់​ឆ្នាំ២០២១ ជប៉ុន​បន្ត​សាង​កណត់ត្រា​ថ្មី​ទទួល​បាន​ចំណាត់​ថ្នាក់​៤ ខណ:នៅ​ឆ្នាំ២០២២ និង ២០២៣ ជប៉ុន ទទួល​បាន​ចំណាត់​ថ្នាក់​លេខ៧ និង​នៅ​ឆ្នាំ២០២៤ នេះ​ជប៉ុន ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ តែ​ត្រូវ​បាន​បរាជ័យ​ក្រោយ​ថ្វីដៃរបស់​អ៊ីតាលី បាន​ត្រឹម​ចំណាត់​ថ្នាក់ជើងឯក​រង (មេដាយប្រាក់)។​

ក្រុម​បាល់ទះនារីអ៊ីតាលី​ គ្រងជើងឯក នៃ​ព្រឹត្តិការណ៍ប្រកួតពានរង្វាន់​បាល់ទះ​ផ្នែក​នារីកម្រិត​ពិពភ​លោកក្រោយ​យក​ឈ្នះ​លើកក្រុម​បាល់ទះនារីជប៉ុន នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុង​លទ្ធផល ៣សិតទល់និង១ (17–25, 17–25, 25–21, 20–25)។

ព្រឹត្តិការណ៍ ប្រកួតពានរង្វាន់​បាល់ទះ​កម្រិតពីភពលោកFIVB Volleyball Women’s Nations League ​ឆ្នាំ២០២៤ ត្រូវបាន​​រៀប​ចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទះ​អន្តរជាតិ ដែល​ប្រព្រឹត្តិទៅ​​នៅ​ទី​ក្រុងបាងកក ប្រទេស​ថៃ ដោយ​បានចាប់​ផ្ដើម​ដំណើរ​ការប្រកួតពីថ្ងៃទី១៤ ឧសភា រហូតដល់ថ្ងៃទី២៣ មិថុនា ២០២៤។

ក្នុង​មាន​ក្រុម​មក​ពី​ ១៦ប្រទេសចូល​រួម​ ប្រកួតប្រជែង មានដូចជា៖ ប្រេស៊ីល, ប៊ុលហ្គារី, កាណាដា, ចិន, សាធារណរដ្ឋ​ដូ​មីនី​កែន, បារាំង, អាល្លឺម៉ង, អ៊ីតាលី, ជប៉ុន, ហូឡង់, ប៉ូឡូញ, ស៊ែប៊ី, កូរ៉េខាងត្បូង, តួកគី, សហរដ្ឋអាមេរិក និងថៃ។

​ចំណាត់​ថ្នាក់​​ ក្នុង​នោះ​រួម​មាន៖

ក្រុមជើងឯក៖ ក្រុមបាល់ទះនារីអ៊ីតាលី
ក្រុមជើងឯករង៖ ក្រុមបាល់ទះនារីជប៉ុន
ចំណត់​ថ្នាក់​លេខ៣៖ ក្រុមបាល់ទះនារីប៉ូឡូញ
ចំណត់​ថ្នាក់​លេខ៤៖ ក្រុមបាល់ទះនារីប្រេស៊ីល
ចំណត់​ថ្នាក់​លេខ៥៖ ក្រុមបាល់ទះនារីចិន
ចំណត់​ថ្នាក់​លេខ៦៖ ក្រុមបាល់ទះនារីតួកគី
ចំណត់​ថ្នាក់​លេខ៧៖ ក្រុមបាល់ទះនារីអាមេរិក
ចំណត់​ថ្នាក់​លេខ៨៖ ក្រុមបាល់ទះនារីថៃ
ចំណត់​ថ្នាក់​លេខ៩៖ ក្រុមបាល់ទះនារី ហូឡង់
ចំណត់​ថ្នាក់​លេខ១០៖ ក្រុមបាល់ទះនារី កាណាដា
ចំណត់​ថ្នាក់​លេខ១១៖ ក្រុមបាល់ទះនារី សាធារណរដ្ឋ​ដូ​មីនី​កែន
ចំណត់​ថ្នាក់​លេខ១២៖ ក្រុមបាល់ទះនារី ស៊ែប៊ី
ចំណត់​ថ្នាក់​លេខ១៣៖ ក្រុមបាល់ទះនារី អាល្លឺម៉ង
ចំណត់​ថ្នាក់​លេខ១៤៖ ក្រុមបាល់ទះនារី បារាំង
ចំណត់​ថ្នាក់​លេខ១៥៖ ក្រុមបាល់ទះនារី កូរ៉េខាងត្បូង
ចំណត់​ថ្នាក់​លេខ១៦៖ ក្រុមបាល់ទះនារី ប៊ុលហ្គារី

ពានរង្វាន់ FIVB Volleyball Women’s Nations League ត្រូវ​បាន​រៀបចំ​ឡើង​ចាប់​ពី​ឆ្នាំ​២០១៨មក ​ខណៈ​ឆ្នាំ​ដំបូង និងឆ្នាំទី២ ​ធ្វើ​ឡើង​នៅ​ប្រទេស​ចិន ហើយ​ក្រុម​ជម្រើស​ជាតិអាមេរិក ឈ្នះ​ជើង​ឯក​ទាំង២​លើក ស្រប​ពេល​ឆ្នាំ​២០២០ កន្លង​ទៅ​ត្រូវ​បាន​រំសាយ​ចោល​ដោយ​សារ​ស្ថានភាព​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩។

លុះដល់ឆ្នាំ ២០២១ ធ្វើនៅប្រទេសអ៊ីតាលី ជើង​ឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិអាមេរិកដដែល ចំ ណែកឯឆ្នាំ ២០២២ ធ្វើនៅប្រទេសតួកគី ជើងឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិអ៊ីតាលី និង ចុង ក្រោយឆ្នាំ ២០២៣ ធ្វើនៅប្រទេសអាមេរិក ជើងឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិតួកគី៕

Share.