ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា See You Soon ផ្នែកបុរស ធ្វើ​បាន​ល្អ​នៅ​ក្នុង​ការប្រកួត​វគ្គជម្រុះ GROUP STAGE និង​មាន​កៅអី​ឡើង​ទៅ​កាន់​វគ្គPlayoff ក្នុង​ការ​ប្រកួតជម្រុះតំបន់អាស៊ី ដោយ​ត្រូវ​បន្ត​ជួប​ក្រុម​តំណាង​មក​ពី​ប្រទេស​ម៉ាឡេស៊ី។

ឆ្លងកាត់ការប្រកួតវគ្គសន្សំពិន្ទុ ពូល A របស់ក្រុមកីឡាករជម្រើសជាតិកម្ពុជា Angkor Warriors 🇰🇭 វិញ្ញាសា Mobile Legends: Bang Bang ផ្នែកបុរស យើងទទួលបានលទ្ធផលឈ្នះ៣ និងចាញ់១ ដោយមាន ៩ ពិន្ទុ ឈរលេខរៀងទី២។

ដូច​នេះ សម្រាប់​លទ្ធផលនេះធ្វើឲ្យក្រុមកម្ពុជា ឡើងទៅលេងវគ្គ Playoff ដោយ​នឹង​ត្រូវប៉ះ​ជាមួយ​នឹង​ក្រុមលេខ ១ ពូល B គឺប្រទេសម៉ាឡេស៊ី។ ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នេះវេលាម៉ោង ៧:០០នាទីយប់។

រំលឹក​ថា ក្រុម See You Soon តំណាងឲ្យកម្ពុជា ក្នុង​នាមជាក្រុមអ្នកចម្បាំងអង្គរ (Angkor Warriors) ទៅ​ចូលរួមប្រកួតជម្រុះតំបន់អាស៊ី ដើម្បីស្វែងរកកៅអីទៅកាន់ការប្រកួតកីឡា​អេឡិច​ត្រូនិក​ពិភព​លោក លើកទី១៦ ឆ្នាំ២០២៤ (IESF – International Esports Federation 16th World Esport Championship 2024) វិញ្ញាសា Mobile Legend: Bang Bang នៅរាជធានីរីយ៉ាត ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។

ស្របតាមការយកចិត្តទុកដាក់របស់សហ័ន្ធកីឡាអេឡិចត្រូនិកពីភពលោក ចំពោះ​ការអភិវឌ្ឍន៍​ប្រព័ន្ធ​អេកូ​កីឡា IESF និងសហព័ន្ធកីឡាអេឡិចត្រូនិកអារ៉ាប៊ីសាអូឌីត ដែល​គ្រោង​នឹង​ដាក់​ប្រាក់​រង្វាន់សរុប​ចំនួន ១លានដុល្លារអាមេរិក ($1.000.000) ។ ការ​បង្កើន​ប្រាក់​រង្វាន់​នេះ​គឺ​ដើម្បីលើក​កម្ពស់​ស្មារតី​នៃការរួបរួមប្រកួត​ប្រជែង​បី​បណ្ដាល​ប្រទេស​ដែល​ជា​សមាជិត ​កាន់​តែខ្លាំង​ក្នុងចំណោមអត្តពលិកទាំង​អស់​។

គួរ​ដឹង​ថា សម្រាប់​ប្រាក់​រង្វាន់​ជើង​ឯកពិភពលោក​នេះ បានកើនឡើង ១០ដងចាប់តាំងពី​ការ​ចាប់​ផ្ដើម​ដំបូង​នៅ​ឆ្នាំ២០២១ ហើយ​នឹង​បន្ត​កើនឡើងជាបន្តបន្ទាប់នាពេលអនាគត។ សម្រាប់​ការ​ប្រកួត​ជើងឯកពិភពលោកកីឡា Esports ដែលគ្រោក​នឹងប្រព្រឹត្តទៅនៅទីក្រុងរីយ៉ាដ ប្រទេស​អារ៉ា​ប៊ីសាអូឌីត ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤៕

Share.