ព្រះសីហនុ៖ ព្រឹកថ្ងៃ២៥ ខែមិថុនា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ចូលរួមពីសមត្ថកិច្ចចំរុះ បានបង្ហាញវត្ថុតាងគ្រឿងញៀ នជិត២តោនដែលសមត្ថកិច្ចចំរុះបង្ក្រាបរឹបអូសបានក្នុងខេត្តព្រះសីហនុជាបន្តបន្ទាប់កន្លងមក មុននឹងយកទៅដុតកម្ទេចចោល។

សកម្មភាពបង្ហាញត្រួតពិនិត្យតាមនិតិវិធីនេះធ្វើឡើងនៅ សាលាដំបូងខេត្តព្រះសីហនុ ក្រោមវត្តមានឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងអញ្ជើញចូលរួមពីលោកឧត្ដមសេនីយ៍​ឯក​ ឃឹង​ សារ៉ាត់​ ប្រធានមន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀ ន​ ព្រមទាំងតំណាងកងកម្លាំងមានសមត្ថកិច្ចរួមមាននគរបាល កងរាជអាវុធហត្ថ មន្ត្រីតំណាងអាជ្ញាធររដ្ឋបាលខេត្ត និងមន្ត្រីបច្ចេកទេសពាក់ពន្ធ័។


ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ មានប្រសាសន៍ក្នុងបទសម្ភាសន៍ជាមួយអ្នករាយការណ៍ព័ត៍មាន ដោយបញ្ជាក់ថា វត្ថុតាងគ្រឿងញៀនទាំងអស់នេះ នឹងយកទៅដុតកម្ទេចចោលជាសាធារណៈមុខមហាជនឆាប់ៗនេះ ៕

អត្ថបទ៖ ឈុន ​គឹមហៃ

Share.