ខេត្តព្រះសីហនុ៖ ជនសង្ស័យ០២នាក់ មានម្នាក់ ទើបសឹកពីព្រះសង្ឃបាន២ខែ បែកគំនិតទៅជួញដូរគ្រឿងញៀន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីពួកគេបានធ្វើសកម្មភាព រក្សាទុក្ខ និងចែកចាយថ្នាំញៀន នៅក្នុងក្រុងព្រះសីហនុ។

តាមសមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ២១ នឹង​ ០០នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ សហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិ៍លេខ៣ បានល្បាតតាមភូមិសាស្រ្តស្មុគស្មាញ ស្ថិតនៅចំណុច ក្រុម១១ ភូមិ០៣ សង្កាត់០៣ ក្រុង/ខេត្តព្រះសីហនុ ក៏បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ និងដកហូត ម្សៅក្រាមពណ៌ស សង្សយ័ជាសារធាតុ ចំនួន១៤កញ្ចប់, ទូរសព្ទ័ដៃចំនួន០៤ គ្រឿង។ 

ជនសង្ស័យទាំងពីរនាក់ ទី០១ ឈ្មោះ ហៀង លីហួត ភេទប្រុស ឆ្នាំកំណេីត  ២០០៦ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដទីលំនៅបច្ចុប្បន្ន : ភូមិ០៤ សង្កាត់០៤ ក្រុង/ខេត្តព្រះសីហន នឹងស្រុកកំណេីត នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ទី០២ ឈ្មោះ ដេន សុភាន់  ភេទប្រុស ឆ្នាំកំណេីត ១៩៨៧ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ
ទីលំនៅបច្ចុប្បន្ន : ភូមិ០៣ សង្កាត់០៣ ក្រុង/ខេត្តព្រះសីហនុ។ មានស្រុកកំណេីត ស្រុកឈូក ខេត្តកំពត ទើបសឹកពីព្រះសង្ឃបានចំនួនពីរខែ។

បច្ចុប្បន្នជនសង្ស័យខាងលេីកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដេីម្បីធ្វេីការសាកសួរ និង ចាត់ការតាមនិតិវិធីបន្ត៕

អត្ថបទ៖ ឈុន គឹមហៃ

Share.