រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជា និងការចង្អុលណែនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងនាយកដ្ឋានសន្ដិសុខផ្ទៃក្នុង បានបង្ក្រាបករណីកញ្ចាប់បញ្ញើចំនួន០១កញ្ចប់ រកឃើញមានសារធាតុញៀនខុសច្បាប់ ជាប្រភេទមេតំហ្វេតាមីន​(Methamphetamine)​ទម្ងន់សរុបចំនួន១៧៩,៧៥(មួយរយចិតសិបប្រាំបួនក្បៀសចិតសិបប្រាំក្រាម) និងប្រភេទហេរ៉ូអ៊ីន Heroine)​ទម្ងន់សរុបចំនួន៤៥៥៩,២៧(បួនពាន់ប្រាំរយហាសិបប្រាំបួនក្បៀសម្ភៃប្រាំពីរក្រាម)។

សូមចុចអាន៖ ជនសង្ស័យជាង៣០០នាក់ត្រូវបានឃាត់ខ្លួនដោយសារករណីគ្រឿងញៀន រយៈពេល៦ថ្ងៃមកនេះ!

សូមចុចអាន៖ អគ្គនាយកអន្តោប្រវេសន៍ ស្នើឱ្យសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវពង្រឹងការគ្រប់គ្រងជនបរទេស ដើម្បីទប់ស្កាត់បទល្មើសឆ្លងដែន

សូមជម្រាបថា កម្លាំងជំនាញនាយកដ្ឋានសន្តិសុខផ្ទៃក្នុង បានចុះសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត ធ្វើការស្រាវជ្រាវរកឃើញ និងនាំខ្លួនជនសង្ស័យឈ្មោះ ជ្រឿន ដា ភេទប្រុស មកនាយកដ្ឋានសន្ដិសុខផ្ទៃក្នុង ដើម្បីសាកសួរតាមនីតិវិធី ហើយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ លោក សាយ សម្ផស្សសេរី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទឈ្មោះ ជ្រឿន ដា ភេទប្រុស ទៅមណ្ឌលអប់រំកែប្រែទី១(ម១) ពីបទ ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

Share.