ក្រុមកីឡាការិនីកីឡាអេឡិចត្រូចនិចកម្ពុជា Angkor Warriors ដែលតំណាងដោយក្រុម CFU Serendipity បានកក់កៅអីទៅ​ប្រកួត​ជើងឯកពិភពលោកកីឡា Esports ទីក្រុងយ៉ាត ប្រទេស​អារ៉ាប៊ី​សាអ៊ូឌីត ក្រោយពីបានយកឈ្នះទៅ ក្រុមកីឡា​អេឡិចត្រូចនិចហ្វីលីពីនក្នុងលទ្ធផល ២ទល់នឹង១។

ក្នុង​ការប្រកួត​វគ្គ​ជម្រុះ Group Stage ក្រុម CFU Serendipity ស្ថិត​នៅ​ក្នុង​ពូល B ជាមួយឥណ្ឌូនេស៊ី ឡាវ និងប្រ៊ុយណេ ដោយ​ធ្វើបាន​យ៉ាង​ល្អ​ដោយ​បាន​យក​ឈ្នះ ឡាវ ២-០ និងបន្តយក​ឈ្នះប្រ៊ុណេ ២-0 និងចាញ់ ឥណ្ឌូនេស៊ី ២-០ ឈរលេខ ២ក្នុងពូល។ នៅក្នុងវគ្គ Semi Final ក្រុម Angkor Warriors បាន​យក​ឈ្នះ ក្រុមតំណាង​ម៉ាឡេស៊ី ២-១ កក់កៅអីទៅប្រកួតនៅទីក្រុងយ៉ាត ប្រទេស​អារ៉ាប៊ី​សាអ៊ូឌីត។​

រំលឹក​ថា ក្រុម CFU Serendipity តំណាងឲ្យកម្ពុជា ក្នុង​នាមជាក្រុមអ្នកចម្បាំងអង្គរ (Angkor Warriors) ទៅ​ចូលរួមប្រកួតជម្រុះតំបន់អាស៊ី ដើម្បីស្វែងរកកៅអីទៅកាន់ការប្រកួតកីឡា​អេឡិច​ត្រូនិក​ពិភព​លោក លើកទី១៦ ឆ្នាំ២០២៤ (IESF – International Esports Federation 16th World Esport Championship 2024) វិញ្ញាសា Mobile Legend: Bang Bang នៅរាជធានីរីយ៉ាត ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។

គួរ​ដឹង​ថា សម្រាប់​ប្រាក់​រង្វាន់​ជើង​ឯកពិភពលោក​នេះ បានកើនឡើង ១០ដងចាប់តាំងពី​ការ​ចាប់​ផ្ដើម​ដំបូង​នៅ​ឆ្នាំ២០២១ ហើយ​នឹង​បន្ត​កើនឡើងជាបន្តបន្ទាប់នាពេលអនាគត។ សម្រាប់​ការ​ប្រកួត​ជើងឯកពិភពលោកកីឡា Esports ដែលគ្រោក​នឹងប្រព្រឹត្តទៅនៅទីក្រុងរីយ៉ាដ ប្រទេស​អារ៉ា​ប៊ីសាអូឌីត ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

ប្រាក់រង្វាន់ សម្រាប់ វិញ្ញាសា Mobile Legend: Bang Bang ផ្នែកនារី ដែល​ប្រកួត​នៅរាជធានីរីយ៉ាត ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត មាន៖​

Share.