ព្រះសីហនុ ៖ ទូកនេសាទមួយគ្រឿង បានលិច ក្នុងសមុទ្រដោយខ្យល់កន្ត្រាក់និងរលកខ្លាំង ប្រហែល ២០០មែត្រ ពីផែសហគមន៍ ស្ថិតនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ហើយភ្លាមៗត្រូវបានសមត្ថកិច្ចនិងពលរដ្ឋជួយសង្គ្រោះ។

សមត្ថកិច្ចបានឲ្យដឹងថា ទូកដែលលិចនេះ ប្រភេទអូស បណ្ដោយ ១០.៥០ម៉ែត្រ ទទឹង ២.២០ម៉ែត្រ នៅលេីទូកមានមនុស្សចំនួន ២នាក់ ៖១-ឈ្មោះ គង់ រ៉ា ភេទ ប្រុស អាយុ ៤៩ឆ្នាំ ម្ចាស់ទូក ជាអ្នកបើកបរទូក ទីលំនៅ ភូមិបឹងធំខាងកើត ឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត។ ២-ឈ្មោះ ភ័ក្ដ្រ ភេទប្រុស អាយុ ៣៧ឆ្នាំ ជាកម្មករទូក ទីលំនៅ ភូមិកោះម៉ាក់ប្រាំង ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ សមត្ថកិច្ច បញ្ជាក់ថា ករណីនេះមិនមានមនុស្សរងគ្រោះថ្នាក់ដល់អាយុជីវិតនោះឡេីយ៕

អត្ថបទ៖ ឈុន គឹមហៃ

Share.