ក្រុមជម្រើសជាតិវ៉េណេស៊ុយអេឡា ក្រោមការដឹកនាំរបស់លោក Fernando Batista បានយកឈ្នះម៉ិកស៊ិក ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន SoFi Stadium នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ពូល B នៃព្រឹត្តិការណ៍ Copa América 2024។

២ប្រកួតរបស់ក្រុមជម្រើសជាតិវ៉េណេស៊ុយអេឡា៖
- អេក្វាឌ័រ ១-២ វ៉េណេស៊ុយអេឡា
- វេណេហ្ស៊ុយអេឡា ១-០ ម៉ិកស៊ិក
តារាងចំណាត់ថ្នាក់ពូល B នៃព្រឹត្តិការណ៍ Copa América 2024៖
- វេណេហ្ស៊ុយអេឡា ២ប្រកួត ឈ្នះ២ មាន៦ពិន្ទុ
- អេក្វាឌ័រ ២ប្រកួត ឈ្នះ១ ចាញ់១ មាន៣ពិន្ទុ
- ម៉ិកស៊ិក ២ប្រកួត ឈ្នះ១ ចាញ់១ មាន៣ពិន្ទុ
- ហ្សាម៉ាអ៊ីក ២ប្រកួត ចាញ់២ មិនមានពិន្ទុ។
ដូច្នេះក្រុមជម្រើសជាតិវ៉េណេស៊ុយអេឡា ក្លាយជាប្រទេសទី២ បន្ទាប់ពីអាហ្សង់ទីន កក់កៅអីវគ្គ៨ក្រុមចុងក្រោយ Copa América 2024 មុនគេ ទោះបីសល់១ប្រកួតទៀតក៏ដោយ។


បើរាប់ពីអាយុកាលនៃពានរង្វាន់កម្រិតទ្វីប Copa América ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩១៦ ពោលគឺមានអាយុកាលជាង ១០៨ឆ្នាំហើយ ខណៈប្រទេសដែលទទួលបានសិទ្ធិរៀបចំជាម្ចាស់ផ្ទះច្រើនជាងគេគឺប្រទេសអាហ្សង់ទីន ចំនួន៩លើក ប្រទេសអ៊ុយរូហ្គាយ និងប្រទេសឈីលី បាន៧លើក៕


