តារាសម្ដែងចិន​ Liu Yifei ទទួល​បាន​ថ្លៃ​ខ្លួន​ចំនួន​២៥លាន​យាន់​ ឬ​ប្រមាណ​៣.៤លានដុល្លារ​អាមេរិក សម្រាប់​​​ការ​សម្ដែង​ជា​តួឯក​ស្រី​នៅក្នុង​ភាពយន្ត​ «The Tale of Rose» ឬ «រឿង​និទាន​នៃ​ផ្កាកុលាប» ធ្វើ​ឱ្យ​តារា​ស្រីរូប​នេះ​ក្លាយ​ជា​តារា​សម្ដែង​ដែល​ទទួល​បាន​តម្លៃ​ពលកម្ម​នៃ​ការ​សម្ដែង​ខ្ពស់​ជាង​គេ​បំផុត​មួយ​។

យោងតាម​ Marie Claire Taiwan បាន​រាយការណ៍ថា​ តារា​ស្រី​រូប​នេះ​ទទួល​បាន​កម្រៃ​ ខ្ពស់​បំផុតនៅ​ក្នុង​ចំណោម​តារា​សម្ដែង​ជាមួយ​គ្នា ខណៈ​ដែល​តារា​សម្ដែង​ប្រុស​ Wallace Huo គឺជា​តារា​សម្ដែង​ទីពីរ​ដែល​ទទួល​បាន​កម្រៃ​ ២០លានយាន់ តាម​ពី​ក្រោយ​ដោយ​តារាសម្ដែង​ Tong Dawei ទទួល​បាន​កម្រៃ ១៨លានយាន់​ , Peng Guanying ទទួល​បាន​កម្រៃ ១៥លានយាន់​ និង​ Lin Gengxin ទទួល​បាន​កម្រៃ ១២លានយាន់។​

ភាពយន្ត​ភាគ​រឿង​ «The Tale of Rose» នឹង​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍ CCTV ដោយ​សាច់​រឿង​ទាំងមូល​បរិយាយ​ពី​នារី​ម្នាក់​ ឆ្លងកាត់​ជីវិត​ស្នេហា​ខុសៗ​គ្នា​ចំនួន​៤​។

សូមរំលឹក​ឡើងវិញ​ថាតារា​សម្ដែង​ស្រី​​ Liu Yifei ត្រូវ​បាន​គេ​ស្គាល់​ដំបូង​តាមរយៈ​ការ​សម្ដែង​រឿង​ «The Story of a Noble Family» តារា​ស្រីរូប​នេះ​ចាប់​ផ្ដើម​ប្រឡូក​ទាំង​នៅ​ក្នុង​ភាពយន្ត​ទាំង​ប្រទេស​ចិន​ និង​ហូលីវូដ​ចាប់​​ពី​ឆ្នាំ​២០០៨​មក​។

Share.