ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ១៦ឆ្នាំ ដែលមានលោក Koji Gyotoku ជនជាតិជប៉ុន ជាគ្រូបង្វឹក នឹងត្រូវជួប U16 ប្រ៊ុយណេ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៃពានរង្វាន់ ASEAN U-16 Boys Championship 2024 ម៉ោង ៣:០០រសៀល កីឡដ្ឋាន Sriwedari នៅប្រទេសឥណ្ឌូណេស៊ី។

តារាងចំណាត់ថ្នាក់ពូល B បណ្តោះអាសន្ន៖

  1. វៀតណាម ២ប្រកួត ឈ្នះ១ ស្មើ១ ៤ពិន្ទុ
  2. កម្ពុជា ២ប្រកួត ឈ្នះ១ ស្មើ១ ៤ពិន្ទុ
  3. មីយ៉ាន់ម៉ា ២ប្រកួត ឈ្នះ១ ចាញ់១ ៣ពិន្ទុ
  4. ប្រ៊ុយណេ ២ប្រកួត ចាញ់២ មិនទាន់មានពិន្ទុ។

ក្រុមលេខ២ល្អបណ្តោះអាសន្ន៖

  1. ឡាវ ២ប្រកួត ឈ្នះ២ មាន៦ពិន្ទុ
  2. អូស្រ្តាលី ២ប្រកួត ឈ្នះ១ ស្មើ១ ៤ពិន្ទុ
  3. កម្ពុជា ២ប្រកួត ឈ្នះ១ ស្មើ១ ៤ពិន្ទុ។

គួរដឹងថាពានរង្វាន់ ASEAN U-16 Boys Championship 2024 ដែលប្រទេសឥណ្ឌូណេស៊ី ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ចាប់ផ្តើមដំណើរការប្រកួតពីថ្ងៃទី២១ ខែមិថុនា ហើយគ្រោងនឹងបញ្ចប់ទៅវិញនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ដោយមាន១២ប្រកួតចូលរួម៕

Share.