ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៦ឆ្នាំ នឹងបន្តជួបក្រុមប្រ៊ុយណេ អាយុក្រោម១៦ឆ្នាំ ដែលជាជំនួបចុងក្រោយក្នុងពូល B នៃការប្រកួតពានរង្វាន់បាល់ទាត់យុវជនតំបន់អាស៊ាន SEAN U-16 Boys Championship ឆ្នាំ២០២៤។

២ប្រកួត កន្លងមករបស់ក្រុមគោព្រៃជំទង់កម្ពុជា បន្តធ្វើបានល្អពោលគឺបានប្រកួត ឈ្នះមីយ៉ាន់ម៉ា និងជាមួយស្មើគ្នាជាមួយក្រុមវៀតណាម ខណ:ជំនួនប៉ះម៉យ៉ាន់ម៉ានៅវេលាម៉ោង ៣:០០នាទីរសៀល ក្នុងកីឡដ្ឋាន Sriwedari Stadium ស្ថិតក្នុងទីក្រុងស៊ូរ៉ាកាតា ប្រទេសឥណ្ឌូនេស៊ី ដើម្បីបន្តក្តីរំពឹងឡើងវគ្គ ៤ក្រុមចុងក្រោយ។
លទ្ធផល ២ប្រកួតរបស់ក្រុមកម្ពុជាកន្លងមកក្នុងពូក B មាន៖
- ថ្ងៃទី២២ ខែមិថុនា៖ កម្ពុជា ២-១ មីយ៉ាន់ម៉ា
- ថ្ងៃទី២៥ ខែមិថុនា៖ កម្ពុជា ១-១ វៀតណាម

បច្ចុប្បន្នគិតត្រឹមមុនប្រកួតប៉ះ ប្រ៊ុយណេ ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៦ឆ្នាំគឺកំពុងឈរនៅលេខ២ក្នុងពូល B មាន ៤ពិន្ទុ ខណៈក្រុមវៀតណាម ឈរនៅលេខ១មាន ៤ពិន្ទុ រីឯក្រុមមីយ៉ាន់ម៉ា លេខ៣ មាន ៣ពិន្ទុ និងប្រ៊ុយណេ ឈរនៅលេខ៤ មាន០ពិន្ទុ។
សម្រាប់ព្រឹត្តការណ៍ប្រកួតពានរង្វាន់បាល់ទាត់យុវជនអាយុក្រោម ១៦ឆ្នាំ ASEAN U16 Boys’ Championship 2024 នៅប្រទេសឥណ្ឌូនេស៊ី គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ខែមិថុនា ដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤៕


